ជនសង្ស័យសម្លាប់ក្មេងប្រុសអាយុ១៤ឆ្នាំដោយកាប់រហូតដាច់.កនៅ ក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ4

ខេត្តត្បូងឃ្មុំ ៖ ទីបំផុតទៅ ជនសង្ស័យដែលសម្លាប់ក្មេងប្រុសអាយុ១៤ឆ្នាំដោយកាប់រហូតដាច់.កនៅ ក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ កាលពីរសៀលម្សិលមិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ឧសភា២០១៦នេះ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជាមនុស្សញៀនថ្នាំ មានរស់នៅចម្ងាយពីផ្ទះក្មេងប្រុសរងគ្រោះប្រហែល១៥០ម៉ែត្រប៉ុណ្ណោះ ។

លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកមេមុត សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបើកការស្រាវជ្រាវយ៉ាងក្តៅគគុករហូតចាប់ខ្លួនជនសង្ស័យបាន ។ លោកបន្ថែមថា ជនសង្ស័យជាមនុស្សញៀនថ្នាំបានកាប់សម្លាប់ក្មេងប្រុសរហូតដាច់.ក ប្លន់យកម៉ូតូវ៉េវ១គ្រឿង បន្ទាប់មកបម្រុងយកទៅបញ្ចាំនៅម្តុំកាស៊ីណូត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកមេម់ត ប៉ុន្តែដោយគ្មានឯកសារគ្រប់គ្រាន់ កន្លែងបញ្ចាំគេមិនទទួលក៏យកម៉ូតូនោះទៅលាក់ទុកក្នុងព្រៃ ។

លោកស្នងការរងបញ្ជាក់ថា ពេលនេះកម្លាំងរបស់លោកបាននាំជនសង្ស័យទៅកន្លែងលាក់ម៉ូតូដើម្បីយក ម៉ូតូ និងនាំជនសង្ស័យមកស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ថែម និងបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

IMG-20160510-WA0116
IMG-20160510-WA0117

Loading...

Leave a Reply

Your email address will not be published. Required fields are marked *