នាងក្មួយចិត្តខ្លាំងសង្ស័យខឹងម្តាយមីងស្តីបន្ទោស រឿងដើរលេងយប់ចាក់សំលាប់ខ្លួន

ភ្នំពេញ៖នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ សង្ស័យខឹងម្តាយមីងបង្កើតស្តីបន្ទោសរឿងដើរលេងយប់ យកកូនកាំបិតចាក់សម្លាប់ខ្លួនឯងនៅនិងបន្ទប់ផ្ទះជួល ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។ បង្កករភា្ញក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៤ធ្នូធ្នាំ២០១៥ ។
នារីចិត្តដាច់រូបនោះ ឈ្មោះរឿង សុភ័ណ្ណអាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ស្ត្រីជាមីងឈ្មោះរឿង សាក់ អាយុប្រមាណជាង៣០ប្លាយឆ្នាំ មានស្រុកកំណើតជាមួយនិងនារីរងគ្រោះ។
តាមប្រភពព៌ឥមានពីស្ត្រីជាម្តាយមីង អោយដឹងថា មុនពេលកើតហេតុគាត់(ម្តាយមីង) បានស្តីបន្ទោសនាងជាក្មួយនោះបន្តិចបន្តួចរឿងដើរលេងយប់សឹងជារៀងរាល់ថ្ងៃ ជួនកាលដើរហូតដល់ភ្លឺជួនកាលកណ្តាលអធ្រាតទើបចូលដល់ផ្ទះវិញក៏មានដែរ។ នៅវេលាមុនកើតហេតុ ម្តាយមីងបានហៅនាងមកនិយាយណែរនាំស្តីបន្ទោសបន្តិចបន្ទួច ហើយនាងក៏បានដើរចូលទៅសម្ងំនៅក្នុងបន្ទប់បាត់ទៅ ។ មួយសន្ទុះក្រោយមកស្រាប់តែអ្នកដែលនៅបន្ទប់ជិតខាង បានលឺសំលេងស្រែកថាជួយផងៗ ក៏បានហៅខ្លួនជាម្តាយមីងមកមើល ឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះជាប់ពីខាងក្នុង ។ ខណៈនោះទាំងអ្នកជិតខាងនិងម្តាយមីង ក៏បាននាំគា្នធាក់ទ្វារទំលុះចូលទៅ ស្រាប់តែឃើញនាងជនរងគ្រោះដេកស្ដូកស្តឹង ដោយមានទាំងកូនកាំបិត ជង់ជាប់ឆ្កឹងនៅនឹងក្បាលពោះផងដែរ ។ ហើយក៏នាំគ្នារាយការណ៏ទៅសមត្ថកិច្ចចាក់អង្រែលើ មកជួយធ្វើអន្តរាគមន៏ត្រួតពិនិត្យភ្លាមៗតែម្តង ។ នារីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបាយ័ន ប៉ុន្តែដោយសភាពជំងឺធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនបន្តទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរសូវៀត ដើម្បីផុតពីសេចក្តីសា្លប់ ៕

2015_12_15_03_09_14

Loading...

Leave a Reply

Your email address will not be published. Required fields are marked *