នាងអូតេសខារ៉ាអូខេមា្នក់ចោទថា ត្រូវបុរសទំនើងរស់ក្រៅឃុំក្នុងសំណុំរឿងឃាតកម្ម

ខេត្តបាត់ដំបង៖ ស្ត្រីជាអ្នកបម្រើសេវាផ្នែក(អូតេសotes) នៅហាងខារ៉ាអូខេយីហោ(អូមេហ្គា) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងម្នាក់ ។ អះអាងថារងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បុរសទំនើងសង្ស័យរស់ក្រៅឃុំក្នុងសំណុំរឿងឃាតកម្ម២នាក់ ចាប់វាយអូសដាក់ក្នុងរថយន្ត សំរាតខោអាវគំរាមសំលាប់ធ្វើបាបរហូតដល់សន្លប់ ។ រួចដឹកយកទៅដាក់ចោលនៅក្នុងមន្ទីរពេទ្យគ្លីនិចឯកជន កាលពីម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៣កុម្ភៈឆ្នាំ២០១៦ ។
ស្រ្តីអះអាងថរងគ្រោះរូបនោះ ឈ្មោះលួម សុជាតិ អាយុ១៧ឆ្នាំ មានកូនតូចអាយុ៣ខែ (ប្តីទៅធ្វើការងារនៅប្រទេសថៃ) រស់នៅភូមិអូតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទើបចូលបម្រើការងារផែ្នក(អូតេសotes) ថ្ងៃដំបូងនៅហាងខារ៉ាអូខេ(អូមេហ្គា) ខាងលើ ។
សា្តប់តាមការរៀបរាប់របស់នារីរងគ្រោះ ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥កុម្ភៈ២០១៦នេះថា ករណីនេះគឺកើតឡើងស្របខណពេលខ្លួន(នារីរងគ្រោះ) កំពុងជូនដំណើរភ្ញៀវចេញពីច្រៀងសំដៅទៅរថយន្ត ។ ស្រាប់តែបុរស២នាក់ ១ឈ្មោះហង្ស មុនាថ ហៅវ៉ា មុខរបរលក់(ប្រហិត)ជាជនដៃដល់ មកចាប់នាងវាយហើយអូសចូលក្នុងរថយន្តម៉ាក(នីសាន់ម៉ាញ)មួយគ្រឿង ។ ដែលមានបក្សពួកមា្នក់ទៀតឈ្មោះ ពេ ជាអ្នកបើកបរ អង្គុយចាំនៅក្នុងរថយន្ត បើកចេញពីកន្លែងកើតហេតុ ឆ្វែលក្នុងក្រុងបាត់ដំបង ដោយសំរាតខោអាវ ព្រមទាំងគំរាមសំលាប់ បើនាងមិនស្រលាញ់រូបគេ ។ រហូតដល់សន្លប់នាងភ្ញាក់ដឹងខ្លួនវិញ នៅពេទ្យឯកជន(ហួតសុគុណ) ហើយត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកបើករថយន្តពាក់អាវការ៉ូ ទុកកាបូបលុយឲ្យនាងវិញ និងថែមលុយចំនួន៥ម៉ឺនរៀលទៀត ទុកឱ្យប្តឹងឈ្មោះ វ៉ា ដែលវាយធ្វើបាបនាងនោះ ។
នារីរងគ្រោះឈ្មោះលួម សុជាតិ អាយុ១៧ឆ្នាំរូបនេះបញ្ជាក់ឱ្យដឹងដែរថា កន្លងមកក្នុងអំឡុងកាលពី២ឆ្នាំមុន នាងធ្លាប់មានទំនាក់ទំនងសេ្នហា ជាមួយជនដៃដល់ឈ្មោះហង្ស មុនាថ ហៅវ៉ានោះដែរ ។ ហើយពេលនាងមានបី្តនិងកូន ក៏បុរសឈ្មោះហង្ស មុនាថ ហៅវ៉ានោះ នៅតែតាមរករឿងនាងដល់ផ្ទះ និងកន្លែងធ្វើការងារទៀត ។ ដូចជាកាលពីឆ្នាំ២០១៤ បុរសឈ្មោះ វ៉ា នេះបានជិះម៉ូតូយកផាវប្រភេទគ្រាប់បែក ទៅដុតរួចគប់ចូលផ្ទះរបស់នាង ហើយនៅវេលាម៉ោង១យប់ ថៃ្ងទី២២ខែកុម្ភៈឆ្នាំ២០១៦ ឈ្មោះវ៉ាដដែលនោះ បានយកដុំថ្មទៅគប់របងផ្ទះធ្វើពីសង័្គសី បណ្តាលឱ្យធ្លុះធា្លយផងដែរ ។
ប្រភពនារីរងគ្រោះអះអាងឱ្យដឹងដែរថា ករណីខងលើនេះនាងបានទៅដាក់ពាក្យបណឹ្តងរួចហើយ សូមឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៏តាមផ្លូវច្បាប់ ។ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការនៅឡើយ ដោយឮថាខាងកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានបក្សពួកមា្នក់ឈ្មោះ ពេ ដែលជាអ្នកបើករថយន្ត តែដោះលែងទៅវិញ ។
ដោយឡែកទាក់ទិននិងការដោះលែងបក្សពួកជណជាប់ចោទ លោកសូ ឌីប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ការដោះលេង(ឈ្មោះពេ)អ្នកបើបររថយន្តមា្នក់នោះ ។ គឺដោយបុរសរូបនោះបានជួយផ្តល់ជាយោបល់ និងថវិការឲ្យនារីជនរងគ្រោះទៅប្តឹងសមត្ថកិច្ច ចំណែកជនប្រព្រឹត្តដៃដល់វិញ ពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន យកមកចំណាត់ការផ្តន្ទាទោសតាមផ្លូវច្បាប់។
មានការបញ្ជាក់ឱ្យដឹងផងដែរថា កាលពីម៉ោង២៣យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១(មុខវិហារចិន) ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឈ្មោះហង្ស មុនាថ ហៅវ៉ា មុខរបរលក់ប្រហិត និងបក្សពួកម្នាក់ទៀតឈ្មោះវ៉ិត (ជាអ្នកបើកបររថយន្តអោយឈ្មោះហង្ស មុនាថ ហៅវ៉ា ) នោះ ។ បានយកវត្ថុរឹងវាយបុរសម្នាក់ឈ្មោះហៀង រ៉ាឌី អាយុ២៥ឆ្នាំ របរជាងជួសជុលរថយន្ត ណ្តាលអោយរងរបួសធ្ងន់ រហូតស្លាប់បាត់បង់ជីវិតថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ ខណពេលបន្ទាប់ពីដឹកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យ(អ៊ិម៉ឺជេស្ស៊ី) ។ ដែលករណីនោះខាងស្ត្រីម្តាយសពជនរងគ្រោះ ឈ្មោះតិច ហេង សុំថ្លៃធ្វើបុណ្យក៏មិនបានផង រីឯជនបង្កដើរអួតអាងពេញភូមិថា មិនអាចជាប់គុកបានទេ ព្រោះពួកគេចេះបង្វែរសំណុំរឿង ដោយចំណាយលុយអស់ចំនួន៧ពាន់ដុល្លារអាមេរិក ទើបមានពេលដើរអួត និងប្រព្រឹត្តថែមបែបនេះ ។

2016_02_25_10_56_55_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *