នាយកដែនជម្រកព្រៃឡង់ទើបឡើងថ្មីកំពុងស្រង់ដើមដើម្បីចែកផលជាមួយប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ

ខេត្តកំពង់ធំ៖ គេរាយការណ៍ថាបទល្មើសព្រៃឈើនៅដែនជម្រកព្រៃឡង់ខេត្តក្រចេះកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងព្រោះតែការបើកដៃពីសំណាក់នាយកដែនជម្រកព្រៃឡង់លោកឌីសុខធីដែលលោកត្រូវការស្រង់ដើមពីការចំណាយដើមទុនដើម្បីទទួលបានតំណែងជានាយកដែនជម្រកព្រៃឡង់នេះ។ផលប្រយោជន៍ដែលទទួលបានត្រូវបែងចែកជាមួយលោកឆាយឌួងសាវុធ ប្រធានមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ។

បើតាមសេចក្តីរាយការណ៍បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បានកើតឡើងយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។ពួកឈ្មួញបានធ្វើសកម្មភាពមិនញញើតសមត្ថកិច្ចជំនាញទេពីព្រោះតែពួកគេបានចំណាយប្រាក់ជូនស្ថាប័នជំនាញពោលគឺជូនលោកឌីសុធីរួចរាល់អស់ហើយ។ក្រៅពីនោះក៏មានការចំណាយតិចតួចដែរដូចជាខាងអាជ្ញាធរដែនដីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចប្រដាប់អាវុធផ្សេងៗទៀត។ប៉ុន្តែយ៉ាងណាក៏ដោយពួកឈ្មួញចំណាយលុយច្រើនសម្រាប់តែលោកនាយកដែនជម្រកព្រៃឡង់តែប៉ុណ្ណោះព្រោះជាស្ថាប័នជំនាញរីឯស្ថាប័នផ្សេងទៀតរឿងបន្ទាប់បន្សំទេ។

គេរាយការណ៍ថាឈ្មួញដឹកឈើចេញពីតំបន់ព្រៃឡង់ខេត្តក្រចេះប្រើរថយន្តតូចធំគ្រប់ប្រភេទសំដៅទីតាំងរៀងខ្លួនជាពិសេសចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ខេត្តក្រចេះសំដៅទន្លេមេគង្គឬឆ្ពោះទៅខេត្តកំពង់ចាម។ពួកឈ្មួញរកស៊ីនិយាយថាលោកឌីសុធីងាយស្រួលធ្វើទំនាក់ទំនងពីព្រោះលោកត្រូវការប្រាក់ដើម្បីស្រង់ដើមវិញដោយសារតែការចំណាយលុយអស់ច្រើនដើម្បីបានតំណែងជានាយកដែនជម្រកព្រៃឡង់នេះ។តែយ៉ាងណាក៏ដោយក៏ត្រូវចែកផលប្រយោជន៍ជាមួយប្រធានមន្ទីរបរិស្ថានខេត្តក្រចេះដែរ។

បើតាមសេចក្តីរាយការណ៍អះអាងថាគ្មានទេការបង្ក្រាបមិនថាឈ្មួញដឹកឈើតាមគោយន្តឬរថយន្តតូចធំនោះទេដោយលោកឌីសុធីប្រមូលយកលុយទាំងអស់។អ្វីដែលពិសេសជាងនេះគឺលោកនិយាយត្រង់ៗជាមួយពួកឈ្មួញរកស៊ីដោយអះអាងថាលោកចំណាយប្រាក់អស់ច្រើនទម្រាំបានតំណែងជានាយកដែនជម្រកព្រៃឡង់នេះដូច្នេះត្រូវតែស្រង់ដើមយ៉ាងដូច្នោះហើយ។រឿងរ៉ាវនេះមិនអាចសុំការបំភ្លឺពីលោកឌីសុធីបានទេ។

ប្រភពរាយការណ៍ថាលោកឆាយឌួងសាវុធប្រធានមន្ទីរបរិស្ថានខេត្តក្រចេះក៏បានបិទភ្នែកធ្វើមិនដឹងមិនឮចំពោះចំណុចសកម្មរបស់នាយកដែនជម្រកព្រៃឡង់លោកឌីសុធីនោះដែរ។ភាពស្ងៀមស្ងាត់នោះត្រូវគេអះអាងថាដោយសារតែលោកប្រធានមន្ទីរបានទទួលលាភសក្ការៈពីលោកនាយកដែនជម្រកសត្វព្រៃឡង់នោះដែរ។ដូច្នេះថ្នាក់ដឹកនាំក្រសួងបរិស្ថានគួរមើលទង្វើរបស់មន្ទីរបរិស្ថានខេត្តក្រចេះនិងនាយកដែនជម្រកព្រៃឡង់ក្នុងខេត្តក្រចេះផង។

ប៉ុន្តែបើតាមកូនចៅជាមន្ត្រីបរិស្ថាននៅតំបន់នោះខ្សឹបថាមានរឿងច្រើនទៀតដែលជាអំពើពុករលួយរបស់លោកឌីសុធី?៕

Loading...