នាយកដែនជម្រកសត្វព្រៃលំផាត់ឃុបឃិតបើកដៃឲ្យឧកញ៉ាថៃកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្ម

ខេត្តរតនគិរី៖សកម្មជន ព្រៃឈើនៅខេត្តរតនគិរីបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះគេសង្កេតឃើញឧកញ៉ាថៃបាននិងកំពុងឃុបឃិតជាមួយមន្ត្រីនៅ ដែនជម្រកសត្វព្រៃលំផាត់ ដាក់ម៉ាស៊ីនរ៉ៃយ៉ាងហោចណាស់ពី១៥ទៅ២០ខ្សែដើម្បីច្រៀកឈើប្រណីត និងឈើដទៃទៀតនៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិច ដែលក្រុមហ៊ុនមួយនេះទើបបញ្ចប់ការឈូសឆាយសម្រាប់ការដាំដុះដំណាំ កៅស៊ូ។ ប្រភពដដែលបានបញ្ជាក់ថា ទង្វើខុសច្បាប់ខាងលើនេះអាចកើតឡើងទៅបានក៏ដោយសារតែ នាយកដែនជម្រកសត្វព្រៃលំផាត់បើកដៃអោយឧកញ៉ាថៃ លួចកាប់ឈើប្រណីត និងឈើគ្រប់ប្រភេទយកទៅកែច្នៃក្នុងក្រុមហ៊ុនប៉ាស៊ីហ្វិច។
ជុំវិញបញ្ហានេះ ប្រភពព័ត៌មានពីខេត្តរតនគិរី បានរៀបរាប់ថា ឧកញ៉ាថៃបានឃុបឃិតគ្នាយ៉ាងស៊ីសង្វាក់ជាមួយនាយកដែនជម្រកសត្វព្រៃ លំផាត់កាប់ និង ដឹកជញ្ជូនឈើគ្រប់ប្រភេទយកទៅកែច្នៃនៅក្នុងដីសម្បទានក្រុមហ៊ុនប៉ា ស៊ីហ្វិចរួចធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសយួនដោយមានឈ្មួញយួន រង់ចាំទិញនៅតាមមាត់ច្រកព្រំដែន។ សកម្មជនព្រៃឈើនៅខេត្តរតនគិរី បានបញ្ជាក់ទៀតថា ឈើខ្លះទៀតត្រូវក្រុមឈ្មួញមានឥទ្ធិពលខាងលើនាំយកទៅលក់នៅទីផ្សារ ក្នុងស្រុកដូចជាផ្សារស្វាយអន្ទរ អ្នកលឿង ស្វាយរៀង តាវែង និងស្រុកកំណើតរបស់ឧកញ៉ាថៃនៅផ្សារអូរាំងឪជាដើម។
មន្ត្រីរដ្ឋបាល ព្រៃឈើមួយរូបដែលបានដឹងពីរឿអាស្រូវខាងលើបានបង្ហើបថា សកម្មភាពដឹកឈើមិនត្រឹមតែជាបទល្មើសព្រៃឈើតែមួយមុខនោះទេ ព្រោះមេឈ្មួញឧកញ៉ាថៃបានដឹកជញ្ជូនឈើតាមរថយន្តយីឌុបខ្នាតយក្ស សុទ្ធតែលើសទម្ងន់ដែលបំផ្លាញផ្លូវសាធារណៈចាប់ពីពេលចេញដំណើររហូតដល់ គោលដៅ ខណៈច្បាប់នាំឈើប្រណីត ឬ ឈើដទៃទៀតរបស់ឧកញ៉ាថៃត្រូវគេដឹងថាមានចំនួនតែ៣រថយន្តប៉ុណ្ណោះ ដោយសារឧកញ៉ាថៃបានឃុបឃិតជាមួយមន្ត្រីជំនាញលួចដឹកឈើទាំងយប់ទាំង ថ្ងៃដល់ទៅដល់១០រថយន្តឯណោះ។
គួរបញ្ជាក់ថា លោក អ៊ូ សុធី នាយកដែនជម្រកសត្វព្រៃលំផាត់ដែលតំណាងអោយក្រសួងបរិស្ថានមិនអាចសុំ ការបំភ្លឺណាមួយបានទេ ដោយលេខទូរស័ព្ទរបស់លោកប្រគល់ទៅអោយអ្នកដ៏ទៃ ខណៈមន្ត្រីដដែលនេះក៏ធ្លាប់មានរឿអាស្រូវពាក់ព័ន្ធបទល្មើសព្រៃឈើ ផងដែរ។ ជុំវិញការកាប់ឈើប្រណីត ឬឈើដទៃទៀតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និង ការដឹកជញ្ជូនខុសច្បាប់ទម្លាប់ផ្សេងទៀតនោះ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរីបានរិះគន់ថាបើគ្មានការឃុបឃិត បទល្មើសព្រៃឈើនឹងមិនអាចកើតឡើងទេ ព្រោះសូម្បីតែពលរដ្ឋកាប់ឈើមួយដើមក៏មន្ត្រីជំនាញដឹងដែរ៕

2015_09_15_08_38_59

2015_09_15_08_38_59_1

2015_09_15_08_38_59_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *