នាយកនិង​នាយករង​​សាលា​ ​៣រូប ដាក់​ពាក្យ​លាឈប់​ នៅ​ស្រុក​អង្គរបុរី​

ខេត្តតាកែវ​៖​ នាយក​សាលា​និង​នាយករង​សាលា​បឋម​សិក្សា​៣​នាក់​ នៅ​ស្រុក​អង្គរបុរី​ បាន​ដាក់​ពាក្យ​លា​ ឈប់​ពី​តួនាទី​ ដោយ​អះអាង​ថា​ មានបព្ហាសុខភាព​។

បើ​តាម​សេចក្ដីរាយការណ៍​ថា​ នាយក​សាលា​បឋម​សិក្សា​ភ្នំ​បុរី​ឈ្មោះ​តាក​ ហ៊​ត​ បាន​ដាក់​ ពាក្យ​លាឈប់​ពី​នាយក​សាលា​មក​ជា​គ្រូបង្រៀន​ធម្មតា​វិញ​ ចំណែក​លោកគ្រូ​ ឌឹ​ង​ ផល​នាយករង​សាលា​បឋម​សិក្សា​សំរោង​ពន្លៃ​បាន​ដាក់​ពាក្យ​លាឈប់​ពី​នាយករង​មក​ជា​គ្រូ​ប​បង្រៀន​ធម្មតា​ដែរ​។​ រីឯ​លោកគ្រូ​ ហែម​ ទៀប​ នាយក​សាលា​បឋម​សិក្សា​កោះ​ទ្រា​ បាន​ដាក់​ពាក្យ​ លាឈប់​ពី​លា​យកសា​លាមក​ធ្វើ​ជា​គ្រូ បង្រៀន​ធម្មតា​ដោយ​អះអាង​ដូចៗ​គ្នា​ថា​ មាន​បញ្ហា​ សុខភាព​។​

​បើ​យោង​តាម​សម្ដី​លោក​នាយករង​សាលា​បឋម​សិក្សា​សំរោង​ពន្លៃ​ឈ្មោះ​ ឌឹ​ង​ ផល​ បានអោយ​ដឹង​ថា​ គាត់​ធ្វើ​ជា​នាយករង​សាលា​ច្រើន​ឆ្នាំ​ហើយ​ ហើយ​ថា​នៅ​សល់​រយៈពេល​ ជាង​១០​ឆ្នាំ​ទៀត​ទើប​លោកគ្រូ​ចូល​និវត្តន៍​តែ​លោក​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​នាយ​រង​ មក​ធ្វើ​ជា​គ្រូ​ប្រចាំ​ថ្នាក់​ធម្មតា​ ។​

​ចំណែក​លោកគ្រូ​ ហែម​ ទាប​ នាយក​សាលា​បឋម​សិក្សា​កោះ​ទ្រា​បាន​បង្ហើប​ថា​ លោកគ្រូ​ នៅ​១៨​ឆ្នាំ​ទៀត​បាន​ចូល​និវត្តន៍​ តែ​លោក​ដាក់​ពាក្យ​លាឈប់​ពី​នាយក​សាលា​ក៏​ដោយសារ​ បញ្ហា​សុខភាព​ដែរ​តែ​លោក​ក៏​មិន​អាច​និយាយ​អ្វី​អោយ​លើស​ពី​នេះ​ដែរ​។​

​ជុំវិញ​ករណី​ខាងលើ​លោក​ គា​ម​ ហេង​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​ លោក​បាន​ទទួល​ពាក្យ​លាឈប់​ពី​លោកគ្រូ​ខាងលើ​នេះ​ហើយ​ ហើយ​ពាក្យ​លាឈប់​ទាំងអស់​ របស់​លោកគ្រូ​ទាំងនេះ​មិន​មានការ​បញ្ជាក់​លិខិត​ពី​ពេទ្យ​ថា​ បណ្ដាល​មក​ពី​សុខភាព​ទេ​។​ ដូច្នេះ​លោក​កំពុង​តែ​ស្រាវ ជ្រាវ​ រក​មូលហេតុ​បន្ដ​។​

លោក​គា​ម​ ហេង​ បាន​បន្ដ​ថា​ បើ​តាម​ការ​ ដែល​លោក​សង្ស័យ​ជំហាន​ដំបូង​ គឺ​មក​ពី​មូលហេតុ​ក្រសួង​អប់រំ​មានការ​កំណែទម្រង់​ ហើយ​ ធ្វើ​អោយ​ពួក​គាត់​ពិបាក​ក្នុង​ការ​បំពេញការងារ​ ទើប​មាន​បញ្ហា​ដោយ​ដាក់​ពាក្យ​លាឈប់​ បែប​នេះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *