នាយកប្រតិបត្តិបានបញ្ជាក់ជាថ្មីអំពីព្រឹត្តិការណ៍អូឡាំពិកនឹងមិនត្រូវបានពន្យារពេលម្តងទៀតឡើយ

នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (Olympics Tokyo 2020) លោក Toshiro Muto បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ការពន្យារពេលកីឡាអូឡាំពិកនឹងមិនត្រូវបានពន្យារពេលម្តងទៀត ឬលុបចោលឡើយបើទោះជារដ្ឋប្រកាសអាសន្នពីការឆ្លងជំងឺកូវីដ-១៩ គ្របដណ្ដប់លើតំបន់ទីក្រុងតូក្យូក៏ដោយ។

លោក Toshiro Muto បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនថា “មានមនុស្សដែលនិយាយថា ការប្រកួតគួរតែត្រូវបានពន្យារពេល ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំការពន្យារពេលបន្ថែមទៀត គឺមិនអាចទៅរួចទេ។ ការប្រកួតកីឡាអូឡាំពិកនៅខែកក្កដាគឺជាជំរើសចុងក្រោយ” ។

លោកបានបន្តថា “អត្តពលិកនឹងមិនអាចហ្វឹកហាត់ក្រោមសម្ពាធបានទេ ប្រសិនបើការប្រកួតត្រូវបានពន្យារពេលដល់ឆ្នាំ២០២២ ហើយសហគមន៍អន្តរជាតិនឹងមិនគាំទ្រពីគំនិតនេះទេ។ លោកបន្ថែមថា អ្នករៀបចំមិនអាចធានាពីអត្តពលិកក្នុងរយៈពេលមួយឆ្នាំទៀតបានទេ ដោយសារកីឡាករទាំងអស់ដែលចូលរួមគ្រោងនឹងចាប់ផ្តើមផ្លាស់ទៅខុនដូថ្មីដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ៕

Loading...