នាយករដ្ឋមន្ត្រីជប៉ុនស្នើសុំសាលារៀនបិទទ្វារបណ្ដោះអាសន្ន

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ មានប្រសាសន៍ថា ជប៉ុននឹងស្នើសុំឱ្យសាលារៀនទាំងអស់បិទទ្វារជាបណ្តោះអាសន្នចាប់ពីថ្ងៃចន្ទ ដើម្បីការពារការរីករាលដាលនៃវីរុសឆ្លង COVID-19 ។

ការផ្អាកនេះអាចធ្វើឱ្យប៉ះពាល់ដល់សិស្សចំនួន ១៣ លាននាក់នឹងបន្តរហូតដល់ឆ្នាំសិក្សាបញ្ចប់ នៅចុងខែមីនា។ទន្ទឹមនឹងនេះមន្ត្រីសុខាភិបាលនៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបាននិយាយថា អ្នកជំងឺខ្លះនៅទីនោះដែលបានជាសះស្បើយ និងត្រូវបានចេញពីមន្ទីរពេទ្យបានធ្វើតេស្តនៅតែវិជ្ជមានម្តងទៀត ហើយអាជ្ញាធរនៅក្នុងប្រទេសទាំងពីរនិយាយថា ពួកគេនឹងតាមដានអ្នកដែលជាសះស្បើយពីជំងឺនេះ។

 

ហេតុអ្វីជប៉ុនបិទសាលាជាបណ្តោះអាសន្ន?

ការបិទទ្វារសាលានានានេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃចន្ទ និងមានរយៈពេលរហូតដល់ចុងវិស្សមកាលនិទាឃរដូវ ដែលជាធម្មតានៅដើមខែមេសា។ លោកអាបេ បាននិយាយថាសប្តាហ៍ដំបូងនៃខែមីនាគឺជា“ រយៈពេលដ៏ចាំបាច់” មួយសម្រាប់ការការពារការឆ្លងវីរុស។លោកបានមានប្រសាសន៍ថា“ រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខភាព និងសុវត្ថិភាពកុមារ។ វាធ្វើតាមការសម្រេចចិត្តរបស់ប្រទេសចិនដែលមិនឱ្យបើកសាលារៀនឡើងវិញនៅចិនដីគោក បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ហើយស្នើឱ្យសិស្សជិត ២០០ លាននាក់បែរមករៀនបែបអនឡាញនៅផ្ទះវិញ។ហើយហុងកុងក៏កំពុងបិទទ្វារសាលានានាក្នុងអំឡុងខែមេសានេះផងដែរ។

ចំណែកឯឪពុកម្តាយជាច្រើននៅក្នុងប្រទេសជប៉ុនមានការព្រួយបារម្ភអំពីហានិភ័យដែលកើតឡើតចំពោះកូនរបស់ពួកគាត់នៅពេលឈប់ “និយាយដោយស្មោះ សាលារៀនទាំងអស់ឈប់សម្រាក?វាចាំបាច់ក្នុងការការពារកុមារ ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនបើពួកគេមានឪពុកម្តាយធ្វើការ?” នេះជាពាក្យដែលឪពុកម្តាយជាច្រើនបានចោទសួរនៅលើបណ្តាញសង្គម។ តែក្រុមមន្រ្តីនិយាយថាមណ្ឌលថែទាំកុមារពេលថ្ងៃត្រង់ និងកន្លែងសិក្សាក្រៅម៉ោងសិក្សានៅតែអាចបើកដំណើរការបាន៕

Loading...