នាយករដ្ឋមន្ត្រីជួយបញ្ចប់ក្តីកង្វល់របស់អាជីវករក្រោយអគ្គីភ័យបានឆេះបំផ្លាញផ្សារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អាជីវករផ្សារធំខេត្តស្ទឹងត្រែង បានសម្តែងការត្រេកអររក គ្រាដែលនាយករដ្ឋមន្ត្រីបានបង្ហាញវត្តមាន នៅក្នុងផ្សារធំខេត្តនាព្រឹកថ្ងៃ២៧ ខែកក្កដា ដោយ សន្យាថា នឹងជួយដោះស្រាយទុក្ខកង្វល់របស់អាជីវករ ក៏ដូចប្រជាពលរដ្ឋនោះផងដែរ ក្នុងការកើតរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្រោយការឆាបឆេះផ្សារដោយអណ្តាតភ្លើងនាច្រើនខែកន្លងមកនេះ។ អាជីវករមានការពេញចិត្តយ៉ាងខ្លាំង និងយល់ព្រមទទួលយកនូវដំណោះស្រាយដ៏សមគួរ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

អាជីវករលក់សម្លៀកបំពាក់នៅផ្សារធំស្ទឹងត្រែងអ្នកស្រី សុន រតនា បានប្រាប់ឲ្យដឹងថា អ្នកស្រីមានក្តីរំភើបរីករាយខ្លាំងណាស់ ជាមួយនឹងការយកចិត្តទុកដាក់គិតគូរ ជួយដោះស្រាយបញ្ហាប្រឈមនានារបស់អាជីវករ នូវហឫទ័យសណ្តោសប្រោសប្រណី ផ្តល់នូវអ្វីដែលអាជីវករ ចង់បានពីមុនមក ពីសំណាក់លោកនាយករដ្ឋមន្ត្រី។

អ្នកស្រីរតនា បានបន្តទៀតថា មិនត្រឹមតែជួយសាងសង់ផ្សារ និងតូបឲ្យជាថ្មីប៉ុណ្ណោះទេ នាយករដ្ឋមន្ត្រី ថែមទាំងបានដោះស្រាយបញ្ហាដែលបានកើតឡើងនាពេលកន្លងមក បានសមស្របតាមបំណងប្រាថ្នារបស់អាជីវករដែលចង់បានថែមទៀតផង។ អ្នកស្រីថា ដំណោះស្រាយនៅពេលនេះ ខ្ញុំមានការពេញចិត្តខ្លាំងណាស់ហើយ សូមអរគុណជាពន្លឹកចំពោះ នាយករដ្ឋមន្ត្រី ដែលបានជួយដល់ប្រជាពលរដ្ឋនៅស្ទឹងត្រែងទាំងមូល ។

ចំណែក អ្នកកាត់សំលៀកបំពាក់ និងលក់ក្រណាត់នៅផ្សារធំស្ទឹងត្រែងអ្នកស្រីពៅ សំអាត បានទទួលយកនូវដំណោះស្រាយរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដោយការពេញចិត្តពេញថ្លើមបំផុត និងគ្មានការតវ៉ាអ្វីទាំងអស់។ អ្នកស្រីបន្តថា អាជីវករគ្រប់គ្នា ក៏សប្បាយចិត្តដូចខ្ញុំដែរ ព្រោះថាឆេះឥវ៉ាន់អស់ហើយ ប៉ុន្តែ បាននាយករដ្ឋមន្ត្រីជួយឡើងវិញ ខ្ញុំសប្បាយចិត្តណាស់។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៦ កក្កដា នោះមក លោកនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក៏បានបន្តជួបជាមួយបងប្អូនអាជីវកររាប់រយនាក់ដើម្បីបានស្វែងយល់ពីរឿងរ៉ាវចម្រូងចម្រាស់មិនដាច់ស្រេចពីការឆេះផ្សារធំស្ទឹងត្រែងនាច្រើនខែកន្លងមកនោះ ហើយនៅខណៈនោះ លោកនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាជូនពួកគាត់ នូវការផ្តល់ឲ្យអាជីវករទាំងអស់អាចប្រកបរបររកទទួលទាននៅក្នុងផ្សារនេះអស់មួយជីវិត រហូតតកូនតចៅ ដោយគ្មានបង់លុយកាក់អ្វីទាំងអស់ តែគ្រាន់តែមិនចេញប័ណ្ណកម្មសិទ្ឋិឲ្យប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រីក៏បានឲ្យបងប្អូនអាជីវករត្រូវតែបំពេញកាតព្វកិច្ចក្នុងការបង់ពន្ឋ និងភាស៊ី និងស្នើឲ្យធ្វើការជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ ការកំណត់នូវការកសាងទំហំតូបនីមួយៗ ឲ្យទទួលបានសិទ្ធិស្មើភាពគឺ តូប១មានទំហំ 2mx2m ហើយអាជីវករនីមួយៗនឹងទទួលបានចំនួនតូប ទៅតាមទំហំតូបដែលអាជីវករធ្លាប់មានពីមុនមក ។ ការរៀបចំផ្សារថ្មីនេះ មានកន្លែងបម្រុង សម្រាប់ផ្តល់ជូនបងប្អូនអ្នកលក់ដូរតាមកញ្ច្រែងមួយចំនួនទៀតផងដែរ និងនៅក្រោយពេលផ្សារបានសាងសង់រួចរាល់មិនអនុញ្ញាតិឲ្យមានការចាប់ឆ្នោតកន្លែងលក់ដូរនោះឡើយ ហើយចំណុចចុងក្រោយនេះ នាយករដ្ឋមន្ត្រីសូមប្តូរឈ្មោះផ្សារនេះថាជា ( ផ្សារសាមគ្គីស្ទឹងត្រែង ចាប់ពីពេលនេះតទៅ ៕ បក្សីជាយដែន

015

014

013

008

009

010 copy copy

007

011

006

Loading...

Leave a Reply

Your email address will not be published. Required fields are marked *