នាយករដ្ឋមន្ត្រីប៉ាគីស្ថានលាលែងពីតំណែងក្រោយសេចក្តីសម្រេចរបស់តុលាការ

លោក Nawaz Sharif បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ប្រទេសនេះដើម្បីដកហូតតំណែងពីលោក។

សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ក្រោយបែកធ្លាយឯកសាររបស់ ប៉ាណាម៉ា កាលពីឆ្នាំ២០១៥ ដែលភ្ជាប់ឈ្មោះក្រុមគ្រួសាររបស់លោក Sharif មានក្រុមហ៊ុននៅក្រៅប្រទេស។

លោក Sharif បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើខុសក្នុងករណីនេះ។

សាលក្រមនេះត្រូវបានធ្វើឡើងជាឯកច្ឆន្ទដោយចៅក្រមប្រាំរូបនៅក្នុងតុលាការ។

អ្នកនាំពាក្យម្នាក់របស់ការិយាល័យលោក Sharif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការចេញសាលក្រមនោះ លោក Nawaz Sharif បានលាលែងពីតំណែងរបស់លោកជានាយករដ្ឋមន្ត្រី។

តុលាការបានដំណើរការកាត់ក្តីដោយពេញសមត្ថភាពនៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ហើយកងសន្តិសុខ ប៉ូលិស ទាហានជាច្រើនពាន់នាក់ត្រូវបានពង្រាយ ៕

Loading...