នាយករដ្ឋមន្ត្រីហ្វីលីពីន Duterte ជំរុញក្រុមអាប៊ូសាយ៉ាហ្វឲ្យបញ្ឈប់ការចាប់ជំរិត, ចាប់ផ្តើមចរចា

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអំពាវនាវទៅដល់ក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ (Abu Sayyaf) បញ្ឈប់សកម្មភាពលួចប្លន់ និងចាប់ជំរិតរបស់ពួកគេ ដោយចាប់ផ្តើមចរចាផ្ទាល់ជាមួយលោក ជាឱកាសផ្តល់ការរស់ដល់ក្រុមអិស្លាមជ្រុលនិយម ដែលកាលពីពេលកន្លងមកបានប្តេជ្ញាកម្ចាត់ចោលនោះ ។

ពីរបីខែមុននេះប៉ុណ្ណោះ លោក Duterte និយាយថា គ្មានទេដំណោះស្រាយសន្តិភាពជាមួយក្រុម អាប៊ូសាយ៉ាហ្វ ។ ប៉ុន្តែកងទ័ព១០.០០០នាក់ ដាក់ពង្រាយនៅភាគខាងត្បូងហ្វីលីពីននោះ នៅតែមិនអាចធ្វើឲ្យថយចុះសកម្មភាពចាប់ធ្វើចំណាប់ខ្មាំង ឬជួយដល់ជនស៊ីវិលដែលនៅបាំងការបាញ់ប្រហារ ។ លោកបានថ្លែងថា សង្គ្រាមមិនមែនជាជម្រើសនោះឡើយ ។

អំឡុងពេលទៅសួរសុខទុក្ខទាហានរងរបួសដោយសារតែប្រយុទ្ធជាមួយក្រុមឧទ្ទាមនោះ លោក Duterte បានថ្លែងថា «ខ្ញុំអាចជាមនុស្សអាក្រក់ ខ្ញុំអាចជាមនុស្សដែលអាក្រក់មួយរូប ប៉ុន្តែខ្ញុំនិយាយក្នុងនាមប្រទេសជាតិ ។ ខ្ញុំអាចធ្វើវាឥឡូវនេះ ។ ខ្ញុំទម្លាក់គ្រាប់បែករំលាយពួកគេភ្លាម…ប៉ុន្តែតើយើងបានអីមកវិញ? អ្នកឯងសម្លាប់២០.០០០នាក់ អ្នកឯងបោសសម្អាត សង្គ្រាមផ្ទុះឡើងទូទាំងប្រទេស ។ តើវានាំមកនូវសន្តិភាពដែរទេ បើសិនខ្ញុំប្រើកម្លាំង?» ។

លោក Duterte បន្តទៀតថា «បើអ្នកចង់ចរចា ខ្ញុំអាចទៅដើម្បីពួកគេគ្រប់កន្លែង ។ ខ្ញុំអាចទៅម្នាក់ឯង ។ សូមយើងគ្រប់គ្នាផទុកឱកាសឲ្យប្រជាជនយើងម្តងផង» ។

ក្រុមអាប៊ូសាយ៉ាហ្វ បានលាក់ខ្លួនក្នុងតំបន់របស់ខ្លួនយ៉ាងរឹងមាំស្ថិតនៅដែនកោះ Jolo និង Basilan ដែលឃុំខ្លួនចំណាប់ខ្មាំង២២នាក់ ភាគច្រើនជាជនបរទេស ទាមទារប្រាក់រាប់ពាន់ដុល្លារថ្នូរនឹងការដោះលែងឲ្យមានសេរីភាព ។ ក្រុមនេះបានកាត់ក្បាលចំណាប់ខ្មាំងសញ្ជាតិកាណាដា២នាក់កាលពីដើមឆ្នាំ២០១៦ ធ្វើឲ្យមានការថ្កោលទោសទូទាំងសកលលោក ។

លោក Duterte បានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទូទាំងប្រទេសជាមួយក្រុមឧទ្ទាមម៉ៅនិយម និងក្រុមប្រដាប់អាវុធទាមទារបំបែករដ្ឋដទៃផ្សេងទៀត ដែលគោលបំណងចុងក្រោយបំផុតគឺណែនាំឲ្យចូលក្នុងសហព័ន្ធនៅហ្វីលីពីន ។

ប៉ុន្តែលោកបានថ្លែងថា ដំណើរការនេះ មិនរួមបញ្ចូលជាមួយក្រុមឧទ្ទាមអាប៊ូសាយ៉ាហ្វ នោះឡើយ ពីព្រោះពួកគេជាសត្រូវដែលមិនអាចជឿទុកចិត្តបាន ដែលសម្លាប់ជនស្លូតត្រង់ដើម្បីប្រាក់ ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោកបានថ្លែងថា ការចរចាអាចនឹងកើតឡើង បើសិនក្រុមឧទ្ទាមនេះបញ្ឈប់សកម្មភាពល្មើសច្បាប់ ។ លោកថ្លែងថា «ខ្ញុំនឹងសាងសង់មន្ទីរពេទ្យមួយនៅ Basilan សូមកុំចាប់ជំរិតកម្មករ អនុញ្ញាតឲ្យពួកគេទៅបំពេញការងារ បើសិនអ្នកឯងពិតជាអាចបញ្ឈប់មួយខណៈពេល ដើម្បីយើងចរចា» ។

ក្រុមអាប៊ូសាយ៉ាហ្វ ដែលមានន័យថា «អ្នកកាន់ដាវ» បានក្លាយជាប្រភពនៃក្តីកង្វល់ធំបំផុតផងដែររបស់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលនាវិកពាណិជកម្មរបស់ពួកគេស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវក្រុមនេះចាប់ជំរិត ។

ក្រុមអាប៊ូសាយ៉ាហ្វ បានបង្កើតឡើងជាមួយការផ្តាច់ខ្លួន មានមនោគមន៍វិជ្ជាអិស្លាមជ្រុលនិយម ដែលតែងតែផ្សព្វផ្សាយវីដេអូតាមអ័នឡាញ នូវជនរងគ្រោះលុតជង្គង់គំរាមសម្លាប់ដើម្បីទាមទារប្រាក់លស់ ថ្នូវនឹងការដោះលែង ៕ សុរ្ម័ន

philippine-president-rodrigo-duterte-speaks-upon-his-arrival-at

Loading...