នាយករដ្ឋមន្ត្រីអង់គ្លេសលាលែងពីតំណែង ខណៈដែលពលរដ្ឋបោះឆ្នោតចាកចេញពីអឹរ៉ុប

ពលរដ្ឋអង់គ្លេសបានបោះឆ្នោតចាកចេញពីសហគមន៍អឺរ៉ុបហើយ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ដាវីដ កាមរ៉ុន ទោះចង់ ឬមិនចង់ត្រូវតែសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ។

សេចក្តីប្រកាសព័ត៌មានមួយពីខាងក្រៅវិមាន Downing Street លោក កាមរ៉ុន បានថ្លែងថា លោកនឹងលាលែងពីតំណែង ដើម្បីផ្តល់ឱកាសជ្រើសរើសមេដឹកនាំថ្មីមួយនៅដើងខែតុលា ក្រោយពីលោកបរាជ័យក្នុងយុទ្ធនាការ នៅជាមួយសហគមន៍អឺរ៉ុប មិនទទួលបានជោគជ័យនោះ ។

លោកកាមរុ៉ន បានថ្លែងថា លោកគិតថា វាមិនមែនជារឿងប្រពៃដែលលោកក្លាយជា កាពីទែន នៅក្នុងប្រទេសអង់គ្លេសទៀតឡើយ ។

អង់គ្លេសបានក្លាយជាសមាជិកសហគមន៍អឺរ៉ុបរយៈពេល៤៣ឆ្នាំកន្លងមកហើយ ហើយការបោះឆ្នោតចាកចេញកាលពីថ្ងៃទី២៤ ខែមិថុនា មានក្នុងសំឡេង៥២ភាគរយ លើ៤៨ភាគរយ ។

អង់គ្លេសក្លាយជាប្រទេសដំបូងគេដែលបានចាកចេញពីសហគមន៍អឺរ៉ុប ។ ក្រុមយុទ្ធនាការប្រឆាំងបានបញ្ជាក់ថា យើងបានធ្វើវាហើយ យើបានទទួលជ័យជម្នះ ។ ពួកគេស្រែកជាពាក្យស្លោកថា ចេញ ចេញ ចេញ យ៉ាងកងរំពងនៅក្នុងទីក្រុងឡុង ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *