នាយករដ្ឋមន្ត្រីអ៊ីតាលី ធ្វើដំណើរទៅកាន់កន្លែងរថភ្លើងបុកគ្នា ស្លាប់មនុស្ស២៥នាក់

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានធ្វើដំណើរទៅកាន់ទីតាំងរថយន្តដឹកអ្នកដំណើរបុកគ្នាបណ្តាលឲ្យស្លាប់២៥នាក់ និងរាប់សិបនាក់ផ្សេងទៀត​រងរបួសនោះ ។

អាជ្ញាធរក្នុងតំបន់បានអំពាវនាវរកការបរិច្ចាគឈាមពីប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយសាររថភ្លើងបុកគ្នានេះ ។

នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតករណីរថភ្លើងបុកគ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ម៉ោងនៅក្នុងតំបន់នោះ ស្ថិតនៅភាគខាងត្បូងទីក្រុង Pugia ប្រទេសអ៊ីតាលី ដែលរហូតមកដល់ពេលនេះ គេនៅមិនទាន់មូលហេតុពិតប្រាកដនៅឡើយនោះ ៕

as

az

dew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *