នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ បើចង់នៅរស់ ត្រូវទម្លាក់អាវុធចុះ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានថ្លែងព្រមានទៅលើក្រុមរដ្ឋអិស្លាម IS ដែលកំពុងតស៊ូធ្វើសមរភូមិនៅទីក្រុង Mosul នោះថា បើពួកគេចង់នៅមានជីវិតនោះ ត្រូវតែឆាប់ទម្លាក់អាវុធចុះជាបន្ទាន់ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ាក់បានផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ថា នាយករដ្ឋមន្ត្រី Haider al-Abadi បានធ្វើដំណើរទៅសួរសុខទុក្ខកម្លាំងទាហានព្រំដែនជួរមុខ និងបាន

ថ្លែងថា កងកម្លាំងទាហានដឹកនាំដោយរដ្ឋាភិបាល នឹងមិនដកថយ ឬបរាជ័យនោះឡើយ ។ ដូច្នេះ លោកសូមផ្ញើសារទៅប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Mosul ទាំងអស់ឲ្យបានជ្រាប់ថា ទីក្រុង Mosul នឹងត្រូវរំដោះក្នុងពេលឆាប់ៗនេះ ។

ទីក្រុង Mosul ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម IS តាំងពីពេលជាង២ឆ្នាំមុនមកទល់នឹងពេលបច្ចុប្បន្ននេះ ។ លោក Abadi បានអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធរដ្ឋអិស្លាមសារភាពចុះចាញ់ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលដណ្តើមបានគ្រប់គ្រងជាយភាគខាងកើតទីក្រុង Mosul ទៅហើយនោះ ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បញ្ជាក់ថា សាររបស់ខ្ញុំចំពោះ IS ប្រសិនបើពួកគេមានបំណងរក្សាអាយុជីវិតនោះ ពួកគេគួរតែទម្លាក់អាវុធចុះឥឡូវនេះ ។

ទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកាកន្លងមកនេះ ក៏ដណ្តើមបានគ្រប់គ្រងផងដែរ តំបន់ Hamman al-Alil ចម្ងាយ១៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Mosul នៃដងទន្លេ Tigris បើទោះបីថា នៅមានការបាញ់បណ្តក់ដាក់គ្នារប៉េះរប៉ោះក៏ដោយ ។ នេះបើតាមការបញ្ជាក់ពីកម្លាំងយោធាអ៊ីរ៉ាក់ ។

នាយឧត្តមសេនីយ៍ឯក Read Shakir Jawdat បានថ្លែងថា កងកម្លាំងសន្តិសុខបានសិទ្ធិគ្រប់គ្រងទីប្រជុំជន ។ តែយ៉ាងណា គេមិនបាននិយាយដល់ពីវិធីរុញច្រានក្រុមរដ្ឋអិស្លាមឲ្យរត់ខ្ចាត់ខ្ចាយនោះឡើយ ។

ប្រតិបត្តិការដណ្តើមគ្រប់គ្រងឡើងវិញទីក្រុង Mosul នោះ នៅតែបន្តធ្វើឡើង នៅពេលដែលទាហានរដ្ឋាភិបាលបានព្យាយាមបោសសម្អាតក្រុមរដ្ឋអិស្លាមនៅតាមបណ្តាសង្កាត់ភាគខាងកើត ដែលរួមមាន សង្កាត់ al-Zahra ទីតាំងទាហានរដ្ឋាភិបាលបានចូលដល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ។

កងទ័ពរដ្ឋាភិបាល និងក្រុមរដ្ឋអិស្លាមបានបាញ់ប្រហារគ្នាទៅវិញ ទៅមកពីលើដំបូលផ្ទះប្រជាពលរដ្ឋ ។ ពួកគេបានប្រើប្រាស់កាំភ្លើងត្បាល់ផងដែរ ។ សមរភូមិក្តៅគគុកជាងគេនោះ ស្ថិតនៅតំបន់ al-Bakr តែម្តង ។

រូបភាពចាប់បានពីប្រព័ន្ធផ្កាយរណបឃើញថា ក្រុមរដ្ឋអិស្លាមបានស្ថាបនាកំផែងបេតុងជាច្រើនកន្លែងនៅតាមមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់ទីក្រុងភាគខាងជើងរបស់អ៊ីរ៉ាក់ ។ របាំងថ្មបេតុង និងកម្ទេចកម្ទីថ្មបានដាក់រាំងនៅតាមផ្លូវសំខាន់ៗ ។

ទីក្រុង Mosul បានធ្លាក់ក្នុងកណ្តាប់ដៃក្រុមជីហាដ កាលពីខែមិថុនា ឆ្នាំ២០១៤ ហើយមេដឹកនាំក្រុមនេះឈ្មោះ Abu Bakr al-Baghdadi ប្រកាសយកទីតាំងព្រះវិហារក្នុងរដ្ឋធានីទាំងអស់ធ្វើជាកន្លែងផ្សព្វផ្សាយទ្រឹស្តីកាលីផេត(caliphate) ។

មុនពេលប្រកាសសមរភូមិថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្រុមរដ្ឋអិស្លាម ត្រូវគេជឿថា មានគ្នាប្រមាណពី៣០០០នាក់ ដល់៥០០០នាក់ស្ថិតនៅក្នុងទីក្រុង Mosul ដោយព្រមជាមួយជនស៊ីវិលប្រមាណ១.៥លាននាក់ផងដែរ ៕ សុរ្ម័ន

_92288934_036226119-1 _92288936_036226117-1 _92292915_mosulrocket

Loading...

Leave a Reply

Your email address will not be published. Required fields are marked *