នាយករដ្ឋមន្ត្រីឥណ្ឌាធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនសប្តាហ៍នេះខណៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចមានភាពរឹងមាំ

នាយករដ្ឋមន្ត្រី Narendra Modi នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ ដើម្បីកិច្ចប្រជុំក្រៅផ្លូវការមួយជាមួយលោកស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ខណៈដែលចិនធ្វើសមាហរណកម្មសេដ្ឋកិច្ចមានភាពរីកចម្រើន ។

អ្នកការទូតកំពូលរបស់រដ្ឋាភិបាលចិន លោក Wang Yi បានថ្លែងថា មេដឹកនាំទាំងពីរនឹងជួបគ្នានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ។ លោក វ៉ាង បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស៊ូសាម៉ាស្វារ៉ាជ (Sushma Swaraj) នៅទីក្រុងប៉េកាំង ។

លោក វ៉ាង បានថ្លែងថា “នៅឆ្នាំនេះ ក្រោមការដឹកនាំមេដឹកនាំរបស់យើង ទំនាក់ទំនងចិន – ឥណ្ឌា បានរីកចម្រើនយ៉ាងល្អ ហើយបានបង្ហាញពីសន្ទុះវិជ្ជមាន ” ។

លោក វ៉ាង បានបន្ថែមថា ប្រទេសទាំងពីរ ត្រូវខិតខំប្រឹងប្រែងដើម្បីធានាឱ្យកិច្ចប្រជុំរបស់មេដឹកនាំក្លាយជា “ដំណាក់កាលថ្មី” ក្នុងចំណងទំនាក់ទំនង ។

លោកបន្តថា ប្រទេសចិន និងឥណ្ឌាគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ ។

លោក ម៉ូឌី បានព្យាយាមកំណត់ទំនាក់ទំនងឡើងវិញជាមួយចិន បន្ទាប់ពីមានវិវាទជុំវិញបញ្ហាព្រំដែនជាមួយទីបេ និងបញ្ហាផ្សេងៗទៀត ។

មហាអំណាចនៅអាស៊ីនេះបានប្រឈមមុខដាក់គ្នាដោយកងទ័ពអស់រយៈពេល៧២ ថ្ងៃ នៅក្នុងតំបន់ដាច់ស្រយាលមួយ កាលពីឆ្នាំមុន ។ នៅចំណុចមួយនោះ ទាហានប្រទេសទាំងពីរបានគប់ដុំថ្ម និងដាល់គ្នាទៅវិញទៅមក ។

ការប្រឈមមុខគ្នារវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅតំបន់ Himalayas​នោះ បានធ្វើឲ្យចិនងាករេពីឥណ្ឌាលើការពង្រីកសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចទៅក្នុងប្រទេសតំបន់អាស៊ីភាគខាងត្បូង ។

ផែនការខ្សែក្រវាត់ដ៏មហិច្ឆតារបស់ប្រទេសចិនទាក់ទងនឹងការដឹកជញ្ជូន និងថាមពលបានត្រាច់ចររំលងប្រទេសឥណ្ឌា តែដោយផ្នែកឆ្លងកាត់តំបន់កាស្មៀរ ដែនដីដែលប៉ាគីស្ថានទាមទារថារបស់ខ្លួនផងដែរ ប៉ុន្តែពាក់ព័ន្ធជាមួយប្រទេសស្រីលង្កា នេប៉ាល់ និងម៉ាល់ឌីវ ដែលនៅជិតខាងឥណ្ឌានោះវិញ ។

នេះជាដំណើរទស្សនកិច្ចមិនធម្មតារបស់លោក ម៉ូឌី ទៅកាន់ប្រទេសចិន ហើយអ្វីដែលចម្លែកជាងនេះទៀតនោះ នៅក្នុងខែមិថុនា ខាងមុខ លោកម៉ូឌី នឹងទៅកាន់ប្រទេសចិនម្តងទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយនៅទីក្រុង Qingdao ស្តីអំពីអង្គការសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយប្រទេសរុស្ស៊ី ហើយប្រទេសឥណ្ឌាបានចូលរួមកាលពីឆ្នាំមុន ។

វាស្ទើរតែមិនគួរឲ្យជឿថា មេដឹកនាំបរទេសធ្វើទស្សនកិច្ចប្រទេសចិនរហូតដល់ពីរដងក្នុងទំនាក់ទំនងបន្តបន្ទាប់គ្នានេះ ។ លោកស៊ី ក៏កំពុងត្រៀមខ្លួនស្វាគមន៍លោក មូឌី ដើម្បីជាកិត្តិយសដ៏កម្រនៅក្នុងកិច្ចប្រជុំមួយ នៅឯខាងក្រៅទីក្រុងប៉េកាំង ដែលស្ទើរតែមិនធ្លាប់កើតឡើងនោះទេ លុះត្រាតែមានកិច្ចប្រជុំកំពូលពហុភាគី ។

រដ្ឋាភិបាលជាតិនិយមរបស់លោក ម៉ូឌី បានផ្លាស់ប្តូរទិសដៅលើទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ជាក់ស្តែងបន្ទាប់ពីបានដឹងថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិនពីមុននោះ ហាក់មិនដំណើរការ។

មេដឹកនាំសាសនាទីបេ ដែលនិរទេសខ្លួន គឺសម្តេចសង្ឃ ដាឡៃឡាម៉ា ដែលរស់នៅក្នុងប្រទេសឥណ្ឌា ហើយដែលចិនចាត់ទុកថា ជាក្រុមបំបែកខ្លួនដ៏គ្រោះថ្នាក់នោះ ក៏កំពុងក្លាយជាអម្រែកដ៏ធ្ងន់ផងដែរ ។

នៅក្នុងខែមីនា ប្រទេសឥណ្ឌាបានចេញបំរាមមិនធ្លាប់មានពីមុនមកលើជនជាតិទីបេ ដែលកំពុងរៀបចំបាតុកម្មជាមួយសម្តេចសង្ឃដាឡៃឡាម៉ា នៅក្រុងញូវដែលី ដើម្បីប្រារព្ធខួបលើកទី៦០ នៃការចាប់ផ្ដើមបះបោរបរាជ័យប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។

តំបន់ផ្សេងទៀតនៃការខ្វែងគំនិតគ្នានៅតែមានរវាងទីក្រុងប៉េកាំងនិងញូវដេលី។

ប្រទេសចិនបានរាំងខ្ទប់សមាជិកក្រុមប្រឆាំងរបស់ប្រទេសឥណ្ឌាលើអាវុធនុយក្លេអ៊ែរ ហើយក៏បានរារាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំសកម្មប្រយុទ្ធប៉ាគីស្ថាន ដែលត្រូវបានគេបន្ទោសថានៅពីក្រោយការវាយប្រហារឥណ្ឌានោះ ៕ សុរ្ម័ន

 

Loading...