ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ក្នុងកិច្ចសម្ភាសន៍មួយ នាយករដ្ឋមន្ត្រី លី សៀនឡុង របស់សិង្ហបុរី បាននិយាយថាលោកសង្ឃឹមថា សិង្ហបុរីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅយ៉ាងយូរត្រឹមដំណាច់ឆ្នាំនេះ នៅពេលប្រទេសកាន់តែច្រើនបង្កើនការចាក់វ៉ាក់សាំងអោយពលរដ្ឋខ្លួនប្រឆាំងនឹងវីរុសកូរ៉ូណា។
ប្រទេសកូនកោះនៅអាស៊ីអាគ្នេយ៍មួយនេះបានហាមការធ្វើដំណើរកម្សាន្តភាគច្រើន តែបានរក្សាទុកកម្មវិធីធ្វើដំណើរផ្លូវការនិងធុរកិច្ច។ឥឡូវប្រទេសនេះក៏កំពុងពិភាក្សាអំពីការទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំងទៅវិញទៅមកជាមួយប្រទេសផ្សេងៗ។
លីបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានBBCដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៤មីនាថា « ខ្ញុំសង្ឃឹមថា បើប្រទេសជាច្រើនអាចចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាអោយពលរដ្ឋខ្លួនបានមួយភាគធំ នៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ នោះយើងនឹងមានជំនឿចិត្ត ហើយបង្កើតប្រព័ន្ធបើកព្រំដែនអន្តរជាតិឡើងវិញសំរាប់ការធ្វើដំណើរដោយសុវត្ថិភាពជាថ្មី។សង្ឃឹមថា ត្រឹមចុងឆ្នាំឬឆ្នាំក្រោយមាត់ទ្វារនឹងចាប់ផ្តើមបើកចំហឡើងវិញ បើមិនបានលឿនជាងនេះ»។
រដ្ឋបែបជាទីក្រុងនេះគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានល្អដោយការការឆ្លងប្រចាំថ្ងៃថ្មីមានតែពីរបីករណី ហើយបានដាក់ចេញកម្មវិធីចាក់សាំងរបស់ខ្លួនមុនគេមុនឯងក្នុងចំណោមប្រទេសក្នុងតំបន់ ដោយបានអនុម័តប្រើវ៉ាក់សាំងPfizer-BioNTech និង Moderna។
សិង្ហបុរីក៏បានទទួលវ៉ាក់សាំងចិនពីក្រុមហ៊ុនSinovac Biotech មុនការអនុម័តប្រើវា។លោកលីបាននិយាយថា សិង្ហបុរីនឹងវាយតំលៃវ៉ាក់សាំងនេះហើយនឹងប្រើវា បើសិនជាវាឆ្លងកាត់ការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពនិងប្រសិទ្ធភាព៕
នាយករដ្ឋមន្ត្រី លី សៀនឡុង បាននិយាយថាការឆ្លងមួយថ្ងៃពីរបីករណីមានន័យថា សិង្ហបុរី អាចយកពេលនេះពន្យល់ណែនាំអោយពលរដ្ឋខ្លួនដោយសារ មានអ្នកខ្លះស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង
