នាយការិយាល័យនគរបាលខេត្តតាកែវ បានស្លាប់ ដោយសារអ្នកបើករថយន្តរបស់លោក ថយរថយន្តបុក

ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ អ៊ុំ ច័ន្ទណារិទ្ទ នាយការិយាល័យរបៀបទំនាក់ទំនងសាធារណៈ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានអ្នកបើករថយន្តរបស់លោក បើករថយន្តរបស់លោក ថយរថយន្តក្រោយបុកស្លាប់ភ្លាមៗនៅផ្ទះរបស់លោក កាលពីវេលាម៉ោង២០ៈ៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ លោក អ៊ុំ ចន្ទណារិទ្ធ បានចេញទៅកន្លែងផឹកស៊ីជាមួយនឹងមិត្តភក្តិ នៅពេលដែលមកដល់ផ្ទះ ជនរងគ្រោះបានចុះពីលើរថយន្ត ដោយឲ្យអ្នកបើករថយន្តរបស់ខ្លួន ថយរថយន្តចូលផ្ទះ ដោយលោកជាអ្នកឲ្យសញ្ញា ពីក្រោយ ពេលនោះ អ្នកបើករថយន្ត បានថយក្រោយដោយមិនមានការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជនរងគ្រោះខ្ទប់នឹងជញ្ជាំងរបង ស្លាប់ភ្លាមៗតែម្តង។ក្រោយពី ដឹងថា ថយរថយន្តបុកមេរបស់ខ្លួនស្លាប់នោះ អ្នកបើករថយន្តក៏បានចំគេចខ្លួនបាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *