នាយខណ្ឌជលផលខេត្តកំពង់ធំមេត្តាកុំបណ្ដែតបណ្ដោយខ្លាំងពេកទៅលើមន្ត្រីប្រធានផ្នែកផាត់សណ្ដាយលោកយ៉ាន់ វិសាក់ហៅសែ

ខេត្តកំពង់ធំ: កាលពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២០ ស្រុកកំពង់ស្វាយ ឃុំផាតសណ្ណាយ ខេត្តកំពង់ធំប្រជាពលរដ្ឋនេសាទបានប្រាប់ថា÷មានឈ្មួញដុះស្លែមុខដ៏ដែលៗ
១.ឈ្មោះ ចែសុង ជាជនជាតិវៀតណាម រស់នៅភូមិឆ្នុកទ្រូ
២.ប្រពន្ធលោក មេឃុំផាត់សណ្ដាយ រស់នៅឃុំ ផាត់សណ្ណាយ
៣.ចែ ង៉ា រស់នៅឃុំ ផាត់សណ្តាយ។

ជាឈ្មួញដុះស្លែដ៏មានឥទ្ធិពល កាងបទល្មើសនេសាទ របាំងសាច់ញឹកក្រហមខៀវ ទាំងរដូវបិទនេសាទនិងរដូវបើកនេសាទ ដែលស្ថិតនៅចំណុច ១.ក្រឡុកបាយក្អែក ២.បឹងធំ ៣.កំពុងស្វាយលើ ៤.កំពង់ស្វាយក្រោម
ដោយមានការបើកដៃពីលោក យ៉ាន់ វីសាក់ ហៅ សែ នាយផ្នែកសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ជាអ្នកបើកដៃនិងបិទបាំង ឈ្មួយកាងបទល្មើស ដុះស្លែមុខដ៏ៗដ៏មានម៉ាក់វាទាំងនេះ ប្រព្រឹត្តបទល្មើសយ៉ាងរលូន។

ប្រជានេសាទបានបន្តទៀតថា÷រាល់ពេលដែលចុះបង្ក្រាបម្ដងៗ គ្រាន់តែធ្វើលំៗលេងៗដើប្បីបំភ័ន្តភ្នែកថ្នាក់លើតែប៉ុណ្ណោះ
ប្រជានេសាទបានស្នើសុំ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំ ពង់ធំ ជួយចាត់វិធានការ ទៅលើលោកនាយផ្នែកម្នាក់នេះផង (ទុកក៏មិនចំណេញ ដកចេញក៏មិនខាត)៕

 

 

Loading...