នាយប៉ុស្តិ៍សំពៅពូន ទើបឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង បញ្ចប់ជីវិតខ្លួនឯង

ខេត្តកណ្តាល ៖សង្ស័យមានវិបត្តិរឿងលុយកាក់ នាយប៉ុស្តិ៍រដ្ឋបាលសំពៅពូន បានបញ្ចប់ជីវិតខ្លួនឯងដោយគ្រាប់កាំភ្លើងទាំងព្រឹក ប៉ុន្តែត្រូវបានលោកស្នងការអះអាងក្នុងរបាយការណ៍ថា សង្ស័យមានជម្ងឺប្រចាំកាយ ។

លោកម៉ង់ ពេញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន បានធ្វើអត្តឃាត បាញ់សំលាប់ដោយខ្លួនឯង ហើយមានការភ្ញាក់ផ្អើលនៅម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៥
នៅបន្ទប់ដេក ក្នុងប៉ុស្តិ៍រដ្ឋបាសំពៅពូន ។

ស្នងការនគរបាលខេត្តកណ្តាលលោក ឧត្តមសេនីយ៍ អាវ ចំរើន បាននិយាយថា ក្រោយពីមានករណីនេះភ្លាមសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើឯកសារ ក្រោយមកសន្និដ្ឋានថា គាត់មានជម្ងឺប្រចាំកាយ និងមានវបត្តិក្នុងក្រុមគ្រួសារផ្ទាល់។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *