នាយរងប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិផឹកស៊ីស្រវឹងបើករថយន្តបុកមនុស្សស្លាប់

ខេត្តតាកែវ ៖ លោកប៉ូលិសស័ក្តិ៤ ដែលជានាយរងប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិភ្នំដិន បានផឹកស៊ីស្រវឹង បើកឡានបោះពួយ បុកអ្នកដំណើរស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០១និងលេខ១០២ ក្នុងភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ម៉ាកហាយប្រ៊ិត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-8891 អ្នកបើកបរឈ្មោះ ប៊ុន ចន្ថា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាប៉ូលិសពាក់ស័ក្តិ៤ និងជានាយរង ប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិភ្នំដិន រីឯជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ 1J-4694 បើកបរដោយឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត បានមួយយប់ ឯអ្នករួមដំណើរឈ្មោះ នី មានថៃ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្ក និងរថយន្ត ២-៣គ្រឿងទៀត ជិះប្រដេញគ្នាយ៉ាងលឿន ក៏រេចង្កូតមកបុកគ្នា ជាមួយម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ ទាំង ២នាក់ ដេកដួលលើចិញ្ចើមថ្នល់ ឯជនបង្កឡើងជិះ រថយន្តបក្សពួករត់គេចខ្លួនបាត់។ ប៉ូលិសច្រកទា្វរ អន្តរជាតិភ្នំដិន បានបង្ហើបថា នៅមុនពេលកើតហេតុ ប៉ូលិសស័ក្តិ ៤រូបនេះ និងនាយ នាយរងប៉ុស្តិ៍ ប្រមាណជា ៤-៥នាក់ បាននាំគ្នាស៊ីផឹក នៅប៉ុស្តិ៍ឡើងស្រវឹងគ្រប់ៗគ្នា រួចក៏បែកផ្លូវគ្នា បុកជនរងគ្រោះតែម្តង៕

IMG-56

IMG-57

IMG-58

Loading...

Leave a Reply

Your email address will not be published. Required fields are marked *