នាយរងសេនាធិការនៃអគ្គបញ្ជាការដ្ឋាន កងកាំភ្លើងធំផ្តល់សម្ភារៈ និងថវិក ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ.១៩

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩កើនដល់១៤នាក់ហើយ បងប្អូនប្រជាពលរដ្ឋគួរតែអនុវត្តន៍វិធានការសុខាភិបាលអោយបានខ្ចាប់ខ្ជួន។ អភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថាខេត្តកំពង់ស្ពឺក៏ជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានីដែលរងគ្រោះដោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប្រជាពលរដ្ឋចំនួន១៤នាក់បានឆ្លងនិង២នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩។ ដូច្នេះអំណោយដែលសប្បុរសជនបន្តជួយមកនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការងារទប់ស្កាត់ បង្ការការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់គណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

មានប្រសសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ទទួលអំណោយពីលោក ប៊ុត ចាន់ថា នាយរងសេនាធិការនៃបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការនិងលោកស្រី ឆឹល លក្ខិណា នូវម៉ាសចំនួន៥ម៉ឺនម៉ាសនិងអាលកុលចំនួន១០កានព្រមទាំងថវិកាចំនួននៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តលះបង់របស់លោក ប៊ុត ចាន់ថា និងក្រុមគ្រួសារចំពោះសកម្មភាពការងាររបស់គណកម្មការខេត្តក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ-១៩នេះ។ឯកឧត្តមបន្តថាចំនួនអ្នកឆ្លងដោយសារជំងឺកូវីដ-១៩កាន់តែកើនឡើងច្រើនធ្វើអោយរដ្ឋបាលខេត្តនិងមន្ទីរជំនាញសុខាភិបាលខេត្តកាន់តែទទួលរងនូវបន្ទុកកាន់តែធ្ងន់។ភូមិជាច្រើនត្រូវបានបិទខ្ទប់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនិងមណ្ឌលនានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បានធ្វើការអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តន៍វិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីគេចផុតពីការឆ្លងនូវជំងឺកូវីដ-១៩និងត្រូវអនុវត្តន៍វិធានការដ៏សក្តិសិទ្ធិ ៣កុំ ៣ការពារ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលាផងដែរ៕

Loading...