នាយរងសេនាធិការបញ្ជាការដ្ឋានកងកាំភ្លើងធំ នៃអគ្គបញ្ជាការដ្ឋាន កែប្រែបឹងបុរាណធម្មជាតិត្រពាំងគងឱ្យក្លាយជារមណីយដ្ឋានកែច្នៃ

ខេត្តកំពង់ស្ពឺ៖ បឹងត្រពាំងគងជាបឹងបុរាណធម្មជាតិមួយកន្លែងដែលមានវ័យចំណាស់ជាងគេស្ថិតនៅក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បឹងនេះមានទំហំ៩ហិកតានិង៨០អាស្ថិតនៅក្រៅបរិវេណវត្តត្រពាំងគងក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការវត្តត្រពាំងគងព្រះនាម សុន ទិត្យ ។

បឹងត្រពាំងគងស្ថិតនៅចំកណ្តាលនៃភូមិចំនួនពីរគឺភូមិត្រពាំងគងនិងភូមិត្រពាំងវែងដែលបច្ចុប្បន្នអ្នកភូមិទាំងពីរកំពុងប្រើប្រាស់ទឹក លើបឹងនេះ។បឹងត្រពាំងគងបឹធម្មជាតិ មានប្រវត្តិវែងឆ្ងាយពាក់ពន្ធ័នឹងរឿងនិទានតគ្នាថា រាល់ព្រលប់មកដល់អ្នកភូមិតែងតែឮសម្លេងវាយគងល្វើយៗចេញពីបឹងដ៏ចំណាស់មួយនេះ។ប៉ុន្តែក្រោយមកសម្លេងវាយគងត្រូវបានបាត់ អ្នកភូមិក៏លែងឮសូរគងអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋដែលមកលេងទីតាំងបឹងធម្មជាតិនេះបានអោយដឹងថា បឹងបុរាណធម្មជាតិត្រពាំងគងនេះមានដុះកោះមួយ គឺកោះនេះដុះនៅចំកណ្តាលនៃផ្ទៃទឹកមានព្រៃដុះស៊ុបទ្រុប មាត់បឹងមិនមានលក្ខណៈល្អប្រសើរនោះទេ តែក្រោមការជួសជុលកែលំអរពីសំណាក់លោក ប៊ុត ចាន់ថា (ហៅឧកញ៉ាម៉ៅ) មានតួនាទី ជានាយរងសេនាធិការកងកាំភ្លើងធំ នៃអគ្គបញ្ជាការដ្ឋានមក បឹងបុរាណធម្មជាតិដែលមានប្រវត្តយូរលង់ក៏បានប្រែមុខមាត់ថ្មី ដែលពីមុនធ្លាប់ឮតែសម្លេងគង មកដល់ពេល នេះបានបង្វែរមកឮសម្លេងសំណើចក្អាកក្អាយនិងពោរពេញដោយស្នាម ញញឹមនៃពលរដ្ឋទៅវិញ។បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋក្នុងភូមិនិងអ្នកមកពីចម្ងាយខ្លះបានមកជម្រះនូវភាពសៅហ្មងនានា ដើរលំហែលនៅតាមមាត់បឹងនេះដោយស្រង់ស្រូបយកខ្យល់បរិសុទ្ធដែលបក់មកត្រសៀកៗ។ ថែមទាំងមាន ប្រជាពលរដ្ឋហាត់ប្រាណ នៅជុំវិញមាត់បឹងនេះផងដែរ។ ហើយមួយវិញទៀតកន្លងមក(មិនទាន់មានជំងឺកូវីដ.១៩)ចូលមកដល់ ដោយមើលឃើញថាទីធ្លា នៅបរិវេនខាងកើតបឹងទំហំដី មានដាំដើមឈើ វាលលំហរ បងប្អូនប្រជាពលរដ្ឋបានក្រាបថ្វាយបង្គំ ព្រះគ្រូចៅអធិការវត្ត ដើម្បីសុំរៀបចំរោងការ រោងបុណ្យផ្សេង ទីធ្លាធំទូលាយ។មិនតែប៉ុណ្ណោះបងប្អូនក៏អាចជិះទូកទៅលេងកណ្តាលកោះដែលមានដាំដើមឈើនិងលំអរដោយភ្លើងសោឡានាពេលរាត្រីផងដែរ។

លោក ប៊ុត ចាន់ថា (ហៅឧកញ៉ាម៉ៅ) និងជានាយរងសេនាធិការកងកាំភ្លើងធំ នៃអគ្គបញ្ជាការ ដែលជាស្ថានិកនៃការជួសជុលសោភ័ណភាពបឹងបុរាណធម្មជាតិមួយនេះបានប្រាប់អ្នកយកព័ត៌ ថាលោកជាកូនចៅអ្នករស់នៅក្នុងភូមិ ស្រុក នេះ លោកមានចេតនាចង់អោយបឹងដែលលោកធ្លាប់ក្បង់ទឹកផឹក ក្លាយជាកន្លែងដែលផ្តល់នូវស្នាមញញឹមដល់មនុស្សគ្រប់គ្នាតាមរយៈការប្រែក្លាយបឹងធម្មជាតិ ឱ្យទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកែឆ្នៃមួយក្នុងចំណោមរមណីយដ្ឋានធម្មជាតិកែច្នៃទាំង៥កន្លែងផ្សេងទៀត។លោកបន្តទៀត ថាបងប្អូនប្រជាពលរដ្ឋក្នុងភូមិក៏អាចទាញយកប្រយោជន៍ពីតំបន់ទេសចរណ៍កែច្នៃមួយនេះបានដែលតាមរយៈការលក់ដូរផ្សេងៗនិងដាក់ឧបករណ៍សម្រាប់លេងទឹក។ ហើយនៅថ្ងៃខាងមុខ លោកនិងរៀបចំឲ្យមានកន្លែងអង្គុយ(ដាក់បង់អង្គុយជុំវិញមាត់បឹង)ក្រោមដើមឈើ និងមានធ្វើទូកសម្រាប់អុំ ចែវ បើដាក់ម៉ាស៊ីន ក៏ស្ងាត់ដែលដើម្បី កាត់បន្ថយសម្លេងរំខាន ដោយនៅក្បែរវត្តអារាមជាកន្លែងស្ងប់ស្ងាត់។

ព្រះតេជគណ សុន ទិត្យ ចៅអធិការវត្តត្រពាំងគងបានសម្តែងនូវការត្រេកអរចំពោះសមិទ្ធិផលដែលវត្តតែងទទួលបានពីលោក ប៊ុត ចាន់ថា ។ព្រះតេជគណ សុន ទិត្យ មានសង្ឃដីកាដោយលើកឡើងថាបឹងត្រពាំងគងបានប្រែសោភ័ណភាពថ្មីហើយ គណកម្មាការវត្តនិងពុទ្ធបរិស័ទបានចូលត្រេកអរ សាទរជាទីបំផុតចំពោះការកែប្រែបឹងប្រវត្តិសាស្ត្រអោយក្លាយជារមណីយដ្ឋានកែច្នៃប្រវត្តិសាស្រ្តធម្មជាតិដែលអាចអោយបងប្អូនជិតឆ្លាយមកលំហែកាយបាន៕

Loading...