នាយឧត្តមសេនីយគន់គីម៖ គ្រប់កងអង្គភាពដែលមានកងទ័ពប្រមាណ៧ពាន់នាក់ត្រឡប់ទៅទីតាំងរៀងៗខ្លួន

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីទទួលបានបទបញ្ជាររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាឲ្យកងទ័ពកម្ពុជាវិលរកទីតាំងដើម នោះនាយឧត្តមសេនីយគន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានប្រកាសគាំទ្រ និងបានចេញបញ្ជារឲ្យកងទ័ពកម្ពុជាជាង ៧០០០ពាន់វិលត្រឡប់ទៅទីតាំងដើមវិញហើយ។

នាយឧត្តមសេនីយគន់គីម បានបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោនិងនាយករដ្ឋមន្ត្រីឡាវ និងបន្ទាប់ពីទទួលបានបទបញ្ជាររបស់សម្តេចតេជោ គឺ គ្រប់កងអង្គភាពដែលមានកងទ័ពប្រមាណ៧ពាន់នាក់ឲ្យត្រឡប់ទៅទីតាំងរៀងៗខ្លួន។ ដែលនាពេលនេះ កងពលខ្លះបាននឹងកំពុងរិលត្រឡប់វិញ ហើយខ្លះកំពុងហូបបាយថ្ងៃត្រង់នឹងរៀបចំវិលត្រឡប់ទៅអង្គភាពដើមវិញជាបន្តបន្ទាប់។

នាយឧត្តមសេនីយគន់គីម ឲ្យដឹងថា ដោយសារកងទ័ពកម្ពុជានិង កងទ័ពរំដោះប្រជាជនឡាវ បានព្រមព្រៀងថា កងទ័ពឡាវនឹងដកកងទ័ពចេញឲ្យអស់ទីទឹកដីកម្ពុជាកម្ពុជា នាព្រឹកស្អែកនឹងលោកនឹងជិះយន្តហោះទៅកាន់ទីតាំងដែលមានជំលោះ ដើម្បីទៅត្រួតពិនិត្យមើលស្ថានភាពដកកងទ័ពរបស់ភាគីឡាវ ហើយធ្វើឲ្យប្រាកដថា កងទ័ពឡាវ ពិតជាដកអស់ដូចការព្រមព្រៀងមែន។

នាយឧត្តមសេនីយគន់គីម បានបញ្ជាក់ថា នេះជាជោគជ័យមួយដែលកើតចេញពីការខិតខំរបស់សម្តេចតេជោក្នុងនាមជាមេដឹកនាំដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ហើយមានជំនឿថា ទំនាក់ទំនងកម្ពុជាឡាវ ទាំងកងទព័និងប្រជាជន នៅតែបន្តសហប្រតិបត្តិការបន្ថែមទៀត។នាយឧត្តមសេនីយគន់គីម បង្ហាញក្តីរំពឹងផងដែរថា ការបោះបង្គោលព្រំដែននឹងអាចបញ្ចប់នាពេលខាងមុខ បន្ទាប់ពីជំនួបរវាងសម្តេចតេជោនិងនាយករដ្ឋមន្ត្រីឡាវបានព្រមព្រៀងគ្នា។ជាមួយនឹងភាពជោគជ័យនេះ នាយឧត្តមសេនីយគន់គីម បានបញ្ជាក់ថា សម្តេចតេជោគឺជាអគ្គមគ្គុទេសឆ្មើម និងអ្នកការទូតដ៏ឈ្លាសវៃដែលបានរកវិធីគ្រប់បែបយ៉ាងមិនឲ្យផ្ទុះសង្គ្រាមរវាងកងទ័ពប្រទេសទាំងពីរ។

សូមជំរាបថា ក្រោយពីបញ្ចប់ការចរចារដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីហ៊ុនសែនបានប្រកាសក្នុងសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវថា នាយករដ្ឋមន្ដ្រីឡាវបានប្រកាស នឹងបញ្ជាឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ ដូចនេះទាំងប្រជាជនកម្ពុជា ៕

Loading...