នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញជាអធិបតីភាពសម្ពោធ អគារសិក្សា១ខ្នង កម្ពស់២ជាន់

ខេត្តកណ្ដាល៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធអគារសិក្សារ១ខ្នង​ កំពស់២ជាន់​ ស្ថិតនៅវិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កន្ទួត ក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឃុំប៉ាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

​ឆ្លៀតក្នុងឱកាស​នោះ​ ឯកឧត្តម ម៉ម ប៊ុននាង​ បានអញ្ជេីញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក​ និងក្រុមប្រឹក្សាឃុំទូទាំងស្រុកកណ្តាលស្ទឹង​ ដេីម្បីឈ្វេងយល់អំពីដំណេីរការនៃការអភិវឌ្ឍភូមិ-ឃុំ​ ការអនុវត្តគោលនយោបាយភូមិ​-ឃុំមានសុវត្ថិភាព​ និងបញ្ហាប្រឈមនានា ៕

 

Loading...