នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាល សមាគម អតីតយុទ្ធជនកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ៨ខ្នងជូនដល់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ ថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាល សមាគម អតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរង យោធភូមិភាគទី៥, លោកអភិបាលរង ខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អនុប្រធាន ស.អ.ក ខេត្ត, លោកវរសេនីយ៍ឯក អៀង វុត្ថា ស្នងការរង នគរបាលខេត្ត ជាសមាជិក អចិន្ត្រៃយ៍ ស.អ.ក ខេត្ត, លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ចខេត្ត អនុប្រធានប្រចាំការ ស.អ.ក ខេត្ត, លោកអភិបាលស្រុក, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត/ស្រុក, លោកប្រធាន អនុប្រធានសាខាឃុំ អាជ្ញាធរដែនដី សរុបចំនួន ១៤២នាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ០៨ខ្នង ០១ខ្នងទំហំ (០៤ម៉ែត្រ x ០៦ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ដែលបានចាប់សាងសង់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ០៨នាក់ ដែលទីទ័លក្រ និងគ្មានទីជំរកសមរម្យ ១.ឈ្មោះ ជ័យ សូ អត្តលេខ HA98000504 ជាជនពិការ ភេទប្រុស អាយុ៥៥ឆ្នាំ ស្ថិតនៅភូមិព្រៃចែក ឃុំកំពង់ព្រះ, ២. ឈ្មោះ អឿន ម៉ៅ អត្តលេខ HB៩០០០០០៦៦ ជាជនពិការ ភេទប្រុស អាយុ៥៥ឆ្នាំ ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល, ៣. ឈ្មោះ ហ៊ឹម នឿត អត្តលេខ HC87000215 ជាជនពិការ ភេទប្រុស អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង, ៤.ឈ្មោះ ឈឿម ធឿន អត្តលេខ HA87002190 ជាជនពិការ ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតនៅភូមិអង្គ្រង ឃុំជ្រៃ, ៥.ឈ្មោះ ក្លែប ហ៊ីង អត្តលេខ HA98000577 ជាជនពិការ ភេទប្រុស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិជ្រៃរុន ឃុំឬស្សីក្រាំង, ៦.ឈ្មោះ រិន រុន អត្តលេខ HA99000280 ជាជនពិការ ភេទប្រុស អាយុ៤៧ឆ្នាំ ស្ថិតនៅភូមិកកោះ ឃុំកកោះ, ៧.ឈ្មោះ ទុន សារី អត្តលេខ HA98000490 ជាជនពិការ ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតនៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ, ៨.ឈ្មោះ ហាំ ហៀម អត្តលេខ HA89001340 ជាជនពិការ ភេទប្រុស អាយុ៥១ឆ្នាំ ស្ថិតនៅភូមិថ្មី ឃុំព្រៃតូច។

កម្មវិធីនេះម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគបរិភោគ ក្នុង០១នាក់រួមមាន៖ ថវិកា ២០០,០០០រៀល, គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអីវ ០១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១ និងកន្ទេល ០១។

ដោយឡែកអតីតយុទ្ធជនដែលមកចូលរួមចំនួន ៨២នាក់ ជាជនពិការ និងនិវត្តន៍ជន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល សារ៉ុង ០១ ជាអំណោយរបស់សម្តេច អគ្គមហាសេបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ។

ក្នុងឳកាសនេះដែរ លោក នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ៕

 

Loading...