នាយ​ប៉ុ​ស្ថិ៍​នគរបាល​ព្រំដែន​នៃ​វរៈ​៨១៧​ម្នាក់​ទើប​ឡើង​សក្តិ​ផឹកស៊ី​នាំ​ស្រី​ដេក​ក្នុងផ្ទះ​សំណាក់​តា​យ​ហេង​១​ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​

​ខេត្តបាត់ដំបង​៖​សាកសព​នាយ​ប៉ុ​ស្ថិ៍​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​វរៈ​ព្រំដែន​៨១៧​ម្នាក់​ឈរជើង​នៅ​ ស្រុក​សំ​លូន​ដេក​ស្លាប់​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​តា​យ​ហេង​១​ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​ជំនាញ​ខេត្ត​ និង​សមត្ត​កិច្ច​ មូល​ ដ្ឋា​ន​រួម​និង​គ្រូពេទ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា​សាកសព​នាយ​ប៉ុ​ស្ថិ៍​ រូប​នោះ​ស្លាប់​ដោយ​គាំងបេះដូង​ស្រវឹងស្រា​ហើយ​រួម​ភេទ​បាក់កម្លាំង​គ្រា​ដែល​មាន​រោគ​ប្រចាំ​កាយ​រួម​រិ​ត​ច្រើន​មុខ​។​សព​មានឈ្មោះ​ ខេ​ង​ ស្រ៊ុ​ន​ អាយុ​៤៧​ ​ឆ្នាំ​បច្ចុប្បន្ន​ពាក់​សក្តិ​៣​មាន​ មុខងារ​ ជា​នាយ​ប៉ុ​ស្ថិ៍​នគរបាល​ការពារ​វរៈ​ព្រំដែន​លេខ​៨១៧​ប្រចាំ​ច្រករបៀង​គីឡូ​៩​ ស្រុក​សំពៅ​លូន​ មាន​ប្រពន្ធ​ ឈ្មោះ​ សាន់​ លី​ឆេ​ង​ អាយុ​៤០​ឆ្នាំ​ និង​មានកូន​ប្រុស​២​នាក់​ដោយ​ប្រពន្ធ​កូន​រស់នៅ​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​៖​កាលពី​វេលា​ ម៉ោង​៧​និង​ ៤៥​នាទី​យប់​ថ្ងៃ​ទី​៩​ខែមករា​ឆ្នាំ​២០១៥​ នាយ​ប៉ុ​ស្ថិ៍​នគរបាល​រូប​នោះ​ទើបតែ​ចេញពី​ហាង​ផឹកស៊ី​ មួយ​កន្លែង​ដោយ​ជួបជុំ​គ្នា​ឡើង​ពាក់​សក្តិ​៣​ថ្មីៗ​។​បន្ទាប់​ពី​ផឹកស៊ី​រួច​បាន​បើករថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​ដឹក​ស្រី​ម្នាក់​មក​ជួល​បន្ទប់​លេខ​៧​ផ្ទះសំណាក់​តា​យ​ហេង​១​ស្ថិត​នៅ​ទល់មុខ​ខ្លោងទ្វារវត្ត​អូរ​ជុំ​ ។​

នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​គេ​ឃើញ​ស្ត្រី​ដេក​ជាមួយ​ដើរ​ ចេញ​តែ​ ម្នាក់ឯង​បាត់​ ។​លុះដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ជា​ពេល​ផុត​ កំណត់​ថ្លៃ​ដេក​ផ្ទះ​ សំណាក់​។​ ម្ចាស់ផ្ទះ​សំណាក់​ឡើង​គោះ​ទ្វារ​បន្ទប់​រហូត​២​ដង​មិន​ឮ​ឆ្លើយ​តប​ក៏​ម្ចាស់ផ្ទះ​ណា​ក់ស​ម្រេច​យក​កូនសោ​ចាក់​បន្ទប់​មើល​ស្រាប់តែ​ប្រទះ​ឃើញ​នាយ​ប៉ុ​ស្ថិ៍​នគរបាល​រូប​នោះ​ស្លាប់​អា​ ក្រា​ត​កាយ​ ពី​ពេល​ណា​នោះ​ទេ​។​

ម្ចាស់ផ្ទះ​សំណាក់​បាន​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ និង​ រាយការណ៍​ទៅ​មេ​អង្គភាព​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។​នៅ​ពេល​នោះ​សាកសព​គេ​ពុំ​ទាន់​យក​ចេញ​នោះ​ទេ​រក្សា​ទុក​ទីនោះ​មួយ​យប់​ទៀត​ដោយ​រង់ចាំ​នគរបាល​ជំនាញ​ខេត្តបាត់ដំបង​ចុះ​មក​ត្រួតពិនិត្យ​។​លុះដល់​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ មក​រា​ ឆ្នាំ​២០១៥​ នគរបាល​ជំនាញ​ខេត្ត​និង​ក្រុម​គ្រូពេទ្យ​ រួម​គ្នា​ចូល​ ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ពនៅ​ក្នុង​បន្ទប់​លេខ​៧​គឺ​សព​នាយ​ប៉ុ​ស្ថិ៍​ រូប​នោះ​ស្លាប់​មិន​ ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ទេ​ដេក​ស្លាប់​ដ​យ​ខ្លួនឯង​។​ក្នុង​បន្ទប់​សមត្ថកិច្ច​រក​ឃើញ​ប្រអប់​ស្រោម​ ប្រើប្រាស់​ រួច​ចំនួន​១,​ ប្រអប់​កំប៉ុង​ទឹក​ផ្លែ​ឈើ​១,​ និង​ ដប​អូរ​អ៊ី​ឈី​១,​ថ្នាំ​គី​ណា​ល់​ លេប​បំបាត់​ឈឺចាប់​១​គ្រាប​។​ចំណែក​របស់​ របរ​ជាប់​ខ្លួន​ សព​នៅ​ទាំងអស់​ មិន​មាន​ ការ​បាត់បង់​នោះ​ទេ​រួម​មាន​ ទូរស័ព្ទ​២​គ្រឿង​ សោ​រថយន្ត​ ១​ ប្រាក់​ខ្មែរ​ ៦៦​ម៉ឺន​៥​ពាន់​៥​ រយ​រៀល​។​

សាកសព​មាន​ស្ថានភាព​ ហើម​ស្អុយ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ នាយ​ប៉ុ​ស្ថិ៍​ នគរបាល​ព្រំដែន​ស្លាប់​អាច​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៩​ខែមករា​មក​ម្លះ​។​សាកសព​បន្ទាប់​ពី​ សមត្ថកិច្ច​ ត្រួតពិនិត្យ​រួចរាល​បាន​ប្រគល​ឱ្យ​ប្រ​ ពន្ធ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ តាម​ប្រពៃណី​ នៅ​រាជធានី​ ភ្នំពេញ​៕

IMG_8128

IMG_8143

IMG_8127

​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *