នាយ​រង​ប៉ុស្តិ៍​ឡា​បា​ខេ​ ឃុបឃិត​ឲ្យ​ឈ្មួញ​ទិញ​ឈើ​ ស្តុក​ក្នុងផ្ទះ​សម្រាប់​នាំ​ចេញ​

ខេត្តមណ្ឌលគិរី​ ៖​ នាយ​រង​ប៉ុស្តិ៍​ទ្វេភាគី​ ឡា​បា​ខេ​ ឈ្មោះ​ តាំង​ ម៉េ​ង​លី​ រង​ការ​ចោទប្រកាន់​ថា​ បាន​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​ ដឹក​ជញ្ជូន​ឈើប្រណិត​ស្តុក​ក្នុងផ្ទះ​ យ៉ាង​គគ្រឹកគគ្រេង​ ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ខ្វល់​ពី​បទបញ្ជា​ របស់​លោកស្នងការ​នគរបាល​ខេត្ត​ ដែល​ធ្លាប់​លើក​ឡើង​ថា​ មិន​ឲ្យ​មន្ត្រី​មាន​តួនាទី​ ការពារ​បន្ទាត់​ព្រំដែន​ ពាក់ព័ន្ធ​ជាមួយ​ បទល្មើស​ដាច់ខាត​ ។​

​សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ នាយ​រង​ប៉ុស្តិ៍​រូប​នេះ​ កំពុង​តែ​រីករាយ​ ទទួល​លុយ​ក្បាលកាក់​ ដាក់​ហោប៉ៅ​ ជា​ថ្នូរ​នឹង​អោយ​ឈ្មួញ​ ជនជាតិ​វៀតណាម​ ទិញ​ឈើ​ដឹក​មក​ស្តុក​ទុក​ ក្នុងផ្ទះ​របស់​ខ្លួន​ ច្រើន​ឆ្នាំ​មក​ហើយ​ ជាមួយ​ឈ្មួញ​ឈើ​ម្នាក់​ ដែល​រកស៊ី​ឈើ​ដុះ​ស្លែ​ ក្នុងស្រុក​កែវ​សីមា​ ។​ ប្រភព​បាន​បន្ត​ថា​ លោក​ តាំង​ ម៉េ​ង​លី​ នាយ​រង​ប្រចាំការ​ ច្រក​ទ្វេភាគី​មួយ​នេះ​ តែងតែ​មានការ​លួច​ នាំ​ឈើប្រណិត​ចេញ​ទៅ​វៀតណាម​ នៅ​ពេល​ដែល​ពួក​គេ​ ទិញ​បាន​ច្រើន​ល្មម​ ដាក់​ឡាន​ អា​មួយ​តោន​កន្លះ​។​

​ហើយ​ការ​នាំ​យក​ ឈើប្រណិត​ទាំងនោះ​ ឆ្លង​ទៅ​ប្រទេស​វៀតណាម​ ដោយ​រលូន​ ក៏​ព្រោះតែ​លោក​ តាំង​ ម៉េ​ង​លី​ ជា​នាយ​រង​ប៉ុស្តិ៍​ស្រាប់​ មិន​ពិបាក​ឆ្លង​ ឬ​បង់លុយ​ទេ​ គឺ​បាន​ចំនេញ​លើគោក​។​ តែបើ​សិន​មាន​ឈ្មួញ​ រកស៊ី​ផ្សេង​ បើ​មិន​បង់លុយ​ឲ្យ​ប៉ុស្តិ៍​នោះ​ទេ​ គឺ​មិន​អាច​នាំ​ឈើ​ ចេញ​បាន​ឡើយ​ ទោះបីជា​ឈើ​ប៉ុន​ករ​ដៃ​ ក៏​មិន​អាច​នាំ​ចេញ​បាន​ដែរ​ ។​ លោក​ តាំង​ ម៉េ​ង​លី​ បាន​បញ្ជាក់​ថា​ មិន​មានការ​ដឹក​ជញ្ជូន​ច្រើន​ ដូច​គេ​និយាយ​ទេ​ ដាក់​មួយ​បាត​ឡាន​ គ្រាន់​បាន​ចំណេញ​ដូរ​បាយ​ស៊ី​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *