នារីខារ៉ាអូខេជួញដូរថ្នាំញៀន ប្រឈមជាមួយការចាប់ខ្លួន

ខេត្តកណ្តាល: ស្គ្រីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួនដកហូតថ្នាំញៀន៣កញ្ចប់ ក្នុងនោះ២កញ្ចប់នៅជាប់ខ្លួនឯង ១កញ្ចប់ទៀតលាក់ទុកនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចប្រាប់ថា នារីសង្ស័យ ឈ្មោះ ព្រំ សុខ បញ្ញា អាយុ ២៥ ឆ្នាំ មុខរបរបម្រើការងារនៅខារ៉ាអូខេមហាអង្គរ ស្នាក់នៅបន្ទប់ផ្ទះជួល លេខ A ១២ ស្ថិតក្នុងភូមិ ដើមគរ សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល និងមានស្រុកកំណើត ភូមិបន្ទាយដី ឃុំ បន្ទាយដី ស្រុក ក្រគរខេត្ត ពោធិ៍សាត់ ។ សមត្ថកិច្ចបានរកឃើញម្សៅក្រាមស ថ្លា ដែលសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២ កញ្ចប់តូច និង១កញ្ចប់ទៀត ឆែកឆេររកឃើញនៅចំណុចបន្ទប់ជួលរបស់ស្ត្រីសង្ស័យ ។

ស្រ្តីសង្ស័យ រួមជាមួយវត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

sa

Loading...