នារីខ្មែរ៦នាក់ទៀត ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីនិងចិន

កម្ពុជាបានជួយសង្គ្រោះនារីខ្មែរ៦នាក់ទៀតក្នុងនោះ មានអ្នកធ្វើការនៅប្រទេសម៉ាឡេស៊ី និងអ្នកខ្លះទៀតចាញ់បោកមេខ្យល់ទៅរៀបការនៅប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងនៅថ្ងៃទី១០ សីហាថា នារីរងគ្រោះទាំង៦នាក់នោះ ត្រូវបានជួយសង្គ្រោះនាំមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១១ សីហា។

លោកបញ្ជាក់ទៀតថា ក្នុងចំណោមនារីរងគ្រោះទាំង៦នោះ មាន៤នាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនមែនផាវ័រ សូផ្លាយ (Manpower Supply) ហើយពួកគេបានជួបបញ្ហាលំបាកក្នុងការងារ និងទទួលបានប្រាក់ខែតិច។ ចំណែកនារី២នាក់ទៀត បានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន នាខេត្តជាំងស៊ី(Jiang Xi)៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *