នារីម្នាក់ចិត្តអប្រីយ៍ បើករថយន្តបុកគេស្លាប់ហើយ ត្រឡប់ក្រោយមកបុកម្តងទៀត

ភ្នំពេញ ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ តែមានចិត្តអប្រីយ៍ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ហើយបើកហួសចម្ងាយ២០០ម៉ែត្រ ស្រាប់តែបត់ត្រឡប់ក្រោយ មកបុកម្តងទៀតបណ្តាលឲ្យប៉ូលិសម្នាក់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់បន្ថែមទៀត ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្ដង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៥ វេលា ម៉ោង២៤ម៉ោង១៥នាទី នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ទូច គឹមសុង នាយប៉ុស្តិ៍រដ្ឋបាលឫស្សីកែវបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ២R៨៣៩៥ អ្នកបើកបរឈ្មោះ រ៉ូនី សេរីវឌ្ឍនា ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះលេខ៤២P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ៣នាក់មានម្នាក់ឈ្មោះ ឡុង ភេទប្រុសក្រៅពីនោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ដែលទាំង៣នាក់បើកបរម៉ូតូម៉ាកឌូប ពាក់ស្លាកលេខភ្នំពេញ ១FF ០០៩៩ ពណ៌ខ្មៅទឹកក្រូច។
លោកនាយប៉ុស្តិ៍បន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយ នារីម្នាក់តាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូមកពីត្បូងទៅជើង ខណៈមកដល់ចំណុច កើត ហេតុ ក៏បានបុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹង បណ្ដោយម៉ូតូដួលអ្នកបើកបរស្លាប់ម្នាក់របួសធ្ងន់២នាក់។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារដែលល្បាតបានទៅ ជួយធ្វើ អន្តរាគមន៍នៅកន្លែងកើតហេតុ ពេលនោះស្រាប់តែរថយន្តបង្កបុកគេ រួចបើករត់បានប្រហែល២០០ម៉ែត្រ ក៏បត់ត្រឡប់មកក្រោយវិញបុកម្តងទៀត ក៏ត្រូវចំនគរបាលប៉ុស្តិ៍ឫស្សីកែវម្នាក់ឈ្មោះ អ៊ុម ភក្ត្រា និងប្រជា ការពារម្នាក់ឈ្មោះ អ៊ុក ចាន់ធិម ដែលកំពុងជួយអន្តរាគមន៍ បណ្តាលឲ្យរងរបួសទាំងពីរនាក់។
បន្ទាប់ពីឃើញកាយវិការអគតិរបស់អ្នកបើកបរជានារីបែបនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើសកម្មភាព ស្ទាក់ឃាត់បានរថយន្ត និងអ្នកបើកបរបញ្ជូនភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និងបញ្ជូននារីសង្ស័យ និងមធ្យោបាយ ទាំង អស់ឲ្យទៅការិយាល័យចរាចរណ៍បំពេញនីតិវិធីទៅតាមផ្លូវច្បាប់។
គេចាំមើលថា តើករណីចេតនាប៉ងបុកសម្លាប់ ហើយត្រឡប់ក្រោយមកបុកម្តងទៀត បណ្តាលឲ្យសមត្ថកិច្ច របួសបែបនេះ ជនបង្កអាចជាប់គុកឬទេ ឬក៏មានអ្នករត់ការអន្តរាគមន៍ដោះលែងបាត់ទៀត កម្ពុជាថ្មីនឹងតាម ដានរឿងនេះរហូតដល់ទីបញ្ចប់៕

unnamed

unnamed2

unnamed3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *