នារីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បន្ទាប់ពីចេញពីមុជទឹក

ខេត្តពោធិ៍សាត់៖ ស្ត្រីអាយុ២៩ឆ្នាំម្នាក់បានបាត់បង់ជីវិត ខណៈដែលចេញពីមុជទឹកពីបន្ទប់ហើយច្រតដៃប៉ះកុងតាក់ភ្លើងជាប់នៅជញ្ជាំងផ្ទះរបស់ខ្លួន ។

ករណីនេះបានបន្តឲ្យភ្ញាក់ផ្អើលកាលពីវេលា៧និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្ដ្រី ឈ្មោះ ទូច សុភ័ក្ត្រ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានប្តីឈ្មោះ ចាន់ នី មានកូនក្នុងបន្ទុក១នាក់ ។

នគរបាលជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅមុជទឹកក្នុងបន្ទប់ទឹក ពេលមុជទឹករួចប្រហែលជា ទទឹកខ្លួនជោកបានកាន់ កុងតាក់ភ្លើងជាប់នឹងជញ្ជាំង ដោយដៃនៅសើម ពេលប៉ះតុងតាក់ភ្លើង ស្រាប់តែឆ្លងចរន្ដភ្លើង ឆប់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ៕

wq

Loading...

Leave a Reply

Your email address will not be published. Required fields are marked *