នារីម្នាក់បើករថយន្តឡិចស៊ីស GS 300 ពាក់ស្លាកលេខ ភ្នំពេញ 2AA 9929 ទាំងអាការស្រវឹង បុករនាំដែកពុះចែកទ្រូងផ្លូវ បុករថយន្តកូរូឡា និងហោះទៅចូលហាងលក់ម៉ូតូ ទៅមុខលែងរួច

ភ្នំពេញ៖ ស្ត្រីម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តឡិចស៊ីស GS300 តាមបណ្ដោយផ្លូវមុននីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជិតស្តុបបូកគោ បានរេចង្កូតទៅបុករនាំងដែកចែកទ្រូវបណ្ដាលបាក់ អស់៥ផ្ទាំង រួចជ្រុលទៅបុករថយន្តកូរ៉ូឡា បើកដោយបុរសម្នាក់ពីត្បូងទៅជើង បណ្ដាលចំផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ រួចបន្តឡើងលើកន្លែងហាងលក់ម៉ូតូទៅបះរថយន្តមួយគ្រឿងទៀតទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីពីសន្តិសុខម្នាក់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តលុចស៊ី GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 9929 បើកពីជើងទៅត្បូងស្រវឹងស្រាជោកជំាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង រួចបន្តទៅបុករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y 7338 បើកដោយបុរសម្នាក់ពីត្បូងទៅជើង ចំផ្នែកខាងមុខពេញទំហឹង រួចរថយន្តហោះឡើងទៅលើកន្លែងហាងលក់ម៉ូតូ ទៅបះរថយន្តមួយគ្រឿងទៀត ទៅមុខលែងរួច។

ក្រោយកើត សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ បញ្ជាឲ្យភាគីសង សំណងចំនួន៣០០ដុល្លារយកទៅជួសជុលដោយខ្លួនឯង ។

ដោយឡែករថយន្តបង្កបានបុករនាំងដែកបាក់អស់៥ផ្ទាំង ត្រូវសមត្ថកិច្ចជំនាញ វាស់វែងយកទៅការិយាល័យ ចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយជាក្រោយ ៕

dd

we

Loading...

Leave a Reply

Your email address will not be published. Required fields are marked *