នារីម្នាក់បើករថយន្ត អត់ស្លាកលេខ និងនិយាយទូរស័ព្ទ ដល់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ ព្យាយាមបើក គេចតែគេចមិនរួច

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ បើកបររថយន្ត ស៊េរីទំនើប អត់ស្លាកលេខ ព្រមទាំងនិយាយ ទូរស័ព្ទ ខណៈជិះមកដល់គោលដៅសមត្ថកិច្ចត្រួតពិនិត្យច្បាប់ចរាចរណ៍ ដោយឃើញរថយន្តអត់ស្លាកលេខ ហើយអ្នកបើកបរនិយាយទូរស័ព្ទ សមត្ថកិច្ចបានហៅឲ្យចូលក្នុងប៉ារ៉ាស់ តែមិនព្រមចូល បានបើកគេច រត់ចង្ងាយជាង៥០០មែត្រពីគោលដៅទើបកម្លាំងឃាត់ជាប់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទី ល្ងាចថ្ងៃទី ២៣ ឧសភា ២០២០ នៅចំណុចស្តុកផ្សារដើមគរ(អ៉ីនធើខន) ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នារីរូបស្រស់ខាងលើមិនត្រូវគេ និងអ្នករួមដំណើរស្ត្រីម្នាក់ទៀត ស្គាល់អត្តសញ្ញាននោះទេ បើកបររថយន្តម៉ាក MG ស៊េរីទំនើប ២០២០ ពណ៍ខ្មៅ មិនមានស្លាកលេខ។

ក្រោយពីឃាត់បាននារីរូបស្រស់ នោះមិនព្រមចុះពីរថយន្តមកនិយាយជាមួយសមត្ថកិច្ចនោះទេ ទាល់តែសមត្ថកិច្ចប្រាប់ថា បើមិនចុះ និងយករថយន្តស្ទួចលើកទាំងមនុស្ស ទើបនារីរូបស្រស់នោះ ព្រមចុះពីដៃចង្កូតឡើងទៅអង្គុយខាងក្រោយអោយសមត្ថកិច្ចជាអ្នកបើក យកទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

Loading...