នារីម្នាក់​ផឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ង​សម្លាប់​ខ្លួន​ តែ​មិន​ស្លាប់ ក៏បក​ទៅ​ប្តឹង​អ្នក​លក់​ថា​ ផលិត​ផល​ក្លែង​ក្លាយ​​ផ្អើល​ក្រសួង​

ជារឿង​មិនគួរអោយជឿ តែវាជារឿង​ពិត​ប្រាកដ​ ដែល​បានកើតឡើង​នៅ​​​ប្រជុំជន Haodian ស្រុក Guangshui ខេត្ត Hubei នៃ​ប្រទេសចិន​។ នារី​ម្នាក់ឈ្មោះ Chen ក្រោយ​ពេលឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​​ដល់ថ្នាក់​រកដំណោះស្រាយ​មិនបាន​ ក៏សម្រេចចិត្ត​ទៅ​ទិញ​ថ្នាំ​សម្លាប់សត្វល្អិតមួយដប​មក​ផឹក​ប៉ុនប៉ង​បញ្ចប់ជីវិត​ ប៉ុន្តែ​ផឹកអស់​១ដប​ហើយ​ នាង​នៅ​តែ​មិនស្លាប់​។

ដោយការ​ខឹង​ប្តី​ផង ខឹង​ថ្នាំ​ក្លែង​ក្លាយ​ផង​ នារី​ឈ្មោះ Chen ក៏​បាន​សម្រេច​ទៅ​ប្តឹង​សមត្ថកិច្ច​ ដាក់ពាក្យបណ្តឹង​រឿង​អ្នក​លក់ថ្នាំ​សម្លាប់សត្វល្អិត​ក្លែង​ក្លាយ គ្មាន​ប្រសិទ្ធឹភាព​។ នាង​បាន​និយាយ​និង​អាជ្ញាធរ​ដំបូងថា «ខ្ញុំ​មក​ប្តឹង ថ្នាំ​សម្លាប់​សត្វល្អិ​តក្លែងក្លាយ​ ព្រោះ​ខ្ញុំ​ផឹកអស់១ដប​ហើយ​ តែ​វានៅតែគ្មានប្រតិកម្ម (មិនស្លាប់)​។ ខ្ញុំសូមប្តឹង​ផលិតផលក្លែងក្លាយ..»។

ក្រោយ​មក​គេ​បានរាយការណ៌ថា​ សមត្ថកិច្ច​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រមូលយក​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ ហាង​ដែល​នាង Chen បាន​ទិញ ដើម្បី​ត្រួតពិនិត្យ ហើយ​ទើប​ដឹងថា វា​សុទ្ធសឹង​ជា​ថ្នាំ​ហួស​កាល​បរិ​ច្ឆា​ទ​ប្រើប្រាស់ (Expired)។ ហេតុនេះ ពុំមាន​គុណភាព​ទៀត​ទេ ហើយជីវិតនាង​ Chen ក៏នៅរក្សាគង់វង្ស​តទៅទៀត៕

នេះគេហៅថា អាយុមិនអស់ មិន​ស្លាប់​!

Loading...

Leave a Reply

Your email address will not be published. Required fields are marked *