នារីម្នាក់ រន្ធត់ស្ទើររត់ចោលចានអាហារ ពេលឃើញសាច់មួយដុំនេះ

Loading…

បរទេស៖ វាគឺជាសាច់មួយដុំ ដែលមើលទៅដូចលិង្គរបស់បុរស ដែលភោជនីយដ្ឋានលក់អាហារមួយនៅ Ghana បានលក់ទៅអោយអតិថិជនរបស់ខ្លួន។

ស្រ្តីម្នាក់មានឈ្មោះថា Akosou បានទិញប៉ះចំណីអាហារនេះ ពីភោជនីយដ្ឋានលក់ចំណីហារមួយបែបប្រពៃណីមួយ ក្នុងរដ្ឋធានី Accra ។ ក្រោយពីយកអាហារមកដល់ផ្ទះ នាងបានទទួលទានវាស្ទើរអស់ពីចានទៅហើយ ក៏ស្រាប់តែប្រទះឃើញសាច់មួយដុំមើលទៅគួរអោយសង្ស័យ ភ្លាមនោះនាងគិតថាវា គឺជាលិង្គរបស់បុរស។

នាងព្យាយាមចង់ឲ្យគេធ្វើពិសោធន៍សាច់នោះ ដើម្បីចង់ដឹងថា តើវាពិតជាលិង្គរបស់បុរស ឬ ជាលិង្គរបស់សត្វ តែអ្នកឯកទេសខាងមន្ទីរពិសោធន៍ថា សាច់ឆ្អិនទៅហើយ គឺពិបាកក្នុងការកំណត់ថា តើជាសាច់លិង្គរបស់មមនុស្ស ឬ ក៏សត្វណាស់។ សរុបទៅ នាងមិនអាចធ្វើអ្វីបានក្រៅតែពីរក្សាទុកសាច់នេះនៅក្នុងទូទឹកកក ហើយថតបង្ហោះដាក់លើបណ្តាញសង្គមតែប៉ុណ្ណោះ៕

Loading...