នារីស្រស់ស្អាត២នាក់ រងគ្រោះថ្នាក់ចរាចរណ៍ ថែមទាំងមានជនបន្លំយកទូរស័ព្ទ និងលុយទៀត

​ភ្នំពេញ៖ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត Lexus RX-300 ពណ៌​ត្រី​ឈ្លូញបុក​ប៉ះ​ម៉ូតូ Zoomer X នៅចំណុច​ទល់មុខ​ហាង​កាហ្វេ ​Cool ផ្លូវ​នរោត្តម ខណ្ឌចំការមន បណ្ដាលអោយស្រីស្រស់២នាក់​បងប្អូន​បង្កើតរ​បួស​ធ្ងន់​ស្រាល ។

​បច្ចុប្បន្ន​ជន​រង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ហុង​ហាក់ សូមបញ្ជាក់ថា ពេល​អ្នករងរបួស​ធ្ងន់ឈ្មោះ មិន រី​ណា អាយុ២៧ឆ្នាំ នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ។ រីឯ​ទូរស័ព្ទ​និង​លុយ​ជាង១០០០$ ត្រូវបាន​ជន​ឆ្លៀតឱកាស​បន្លំ​លួច​យកទៅ​បាត់​ថែមទៀត ៕

Loading...