នារី៧នាក់ត្រូវនរគបាលឃាត់ខ្លួនពាក់ព័ន្ធបម្រើផ្លូវភេទ

ភ្នំពេញ ៖ នៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥   កម្លាំងនរគបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះប្រតិបត្តិការធ្វើការឃាត់ខ្លួននារីចំនួន៧នាក់ នៅកន្លែងហាងកោសជប់និងម៉ាស្សាយីហោ(ហេងរហូត)តម្លៃសេវាកម្ម ១០.០០០រៀល ដែលបានលួចបម្រើសេវាកម្មផ្លូវភេទផងដែរដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៤ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានលួចបង្ហើបប្រាប់អោយដឹងថា ទីតាំងខាងលើ គឺបានបើរកស៊ី កោសជប់ ម៉ាស្សា និងមានបង្កាប់បម្រើសេវាផ្លូវភេទ ជាយូរមកហើយ ហើយក៏មានភ្ញៀវចូលជាបន្តបន្ទាប់ផងដែរ។

សមត្ថកិច្ចបានអោយដឹងផងដែរថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា ទីតាំងហាងកោសជប់ ម៉ាស្សា ដែលមានយីហោ “ហេងរហូត” ខាងលើនេះមានបង្កាប់ បម្រើសេវាផ្លូវភេទ ផងនោះ ទើបកម្លាំងសមត្ថកិច្ច បានដាក់កម្លាំងចុះប្រតិបត្តិការ បង្រ្កាប់និងឃាត់ខ្លួន នារី ដែលរកស៊ី កោសជប់ និងម៉ាស្សា ចំនួន៧នាក់ ផងដែរ។ ចំណែកម្ចាស់ទីតាំង ប្រហែលជាដឹង ដំណឹងមុនឬ យ៉ាងនោះ គឺមិនឃើញនៅ ផ្ទះទីតាំងខាងលើនេះឡើយ។

បច្ចុប្បន្ន ក្រោយពេលចប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បាននាំយកនារីទាំង៧នាក់មកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំ និងស្រាវជ្រាវរកចាប់ខ្លួនម្ចាស់ទីតាំង បើកកោសជប់ ម៉ាស្សានិងមានបង្កាប់បម្រើផ្លូវភេទខាងលើ៕

29-09-201559171

Loading...

Leave a Reply

Your email address will not be published. Required fields are marked *