នារី​ខ្មែរ​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ុ​ស្ស៊ី​

ភ្នំពេញ​: អ្នកជំងឺ​មាន​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ទៀត ដែលជា​នារី​ខ្មែរ រស់នៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ ខណៈ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៉ី​)​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ទៀត​ថា អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ដំបូង ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ដូចជា​៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ ជំងឺ​ខ្សោយ​តម្រង់​នោម​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ អាចជា​មូលហេតុ​បណ្តាលឱ្យ​អ្នកជំងឺ​នេះ ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ ទោះបីជា​ក្រុមគ្រូពេទ្យ បាន​ខិតខំ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ព្យាបាល​តាម​បច្ចេកទេស ដោយ​រួមផ្សំ​ការប្រើប្រាស់ ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង​នោះ នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤៖៤០​នាទី​រសៀល​។​

«​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ នារី​ជនជាតិខ្មែរ​អាយុ ២៨​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ រលាក​សួត​សងខាង​ដោយសារ​កូ​វីដ​-១៩ លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ និង​ជំងឺ​ខ្សោយ​តម្រង់​នោម​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ​»៕​

Loading...