នារី​ម្នាក់ស្លាប់ ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ក្មេង​​ស្រីវ័យ​ជំទង់​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៏មួយ បង្កឡើង​រវាងគោយន្ត​កន្ត្រៃបុក​ម៉ូតូ ​​ខណៈ​ជិះម៉ូតូចេញពីផ្លូវលំ​ឡើងទៅលើ​ផ្លូវ​ជាតិដោយខ្វះ​ការ​ប្រុងប្រយ័ត្ន​។ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង៧​និង​៣០​​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ​ខែ​ធ្នូនេះ ស្ថិត​នៅ​ចំណុច​ភូមិ​​សំណាញ់ ឃុំ​ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំ​សំពៅ បាន​ឲ្យ​ដឹង​ថា ​ក្មេងស្រី​​រងគ្រោះ​ឈ្មោះ​ ធុង យ៉ា អាយុ​១៥​ឆ្នាំ ជិះម៉ូតូ​ហុង​ដា​សេ125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ​បាត់ដំបង 1E-​2139។ ចំណែក​ឯម្ចាស់គោយន្ត​​ឈ្មោះ​ ថា ង៉ិន អាយុ​៤៨​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​​សំរោង ឃុំ​ស្នឹង ស្រុបាណន់។

លោកបន្តថា មុន​ពេល​កើត​ហេតុ ​គេឃើញ​ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ចេញពី​ផ្លូវលំ​ឡើង​ទៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ ​ក៏​មាន​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង ​ដែល​កំពុង​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​ ក្នុង​ទិសដៅ​ ពី​លិច​ទៅ​កើត​ ដោយមាន​ដឹក​ស្រូវ​ពេញ​ទ្រុង​គោយន្ត​ផងដែរ ហើយក៏​​​ត្រូវ​ម៉ូតូ​នោះ​បុកចំ​ពាក់កណ្តាល បណ្តាល​ឱ្យ​ដួល​ចូល​​កង់​គោយន្ត​​ ផ្នែកចាងក្រោយ កិន​បែក​ក្បាលស្លាប់​នៅ​​និងកន្លែងតែម្តងក្រោយកើតហេតុ សមត្ថ​​កិច្ច​​ចុះ​​ធ្វើការ​វាស់វែង និង​បញ្ជូន​​គោយន្ត និង​ម្ចាស់​​ទៅ​ការិយាល័យ​ចរាចរណ៍​ ដើម្បី​ដោះស្រាយ​​តាមផ្លូវច្បាប់។រីឯ​សព​​​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
traffic 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *