នារី​ម្នាក់​ប្ដឹង​លោក​គ្រូសូត្រស្ដាំ​វត្ត​ស្វាយជ្រុំ​ ចាប់រំលោភ ចៅអធិការ​វត្ត និង​លោក​គ្រូសូត្រស្ដាំ​បដិសេធ​

ខេត្តកណ្ដាល​៖​ នារី​ម្នា​ក់បាន​ប្ដឹង​លោក​គ្រូសូត្រស្ដាំ​នៅ វត្ត​ស្វាយជ្រុំ​ ទៅ​តុលាការ​ខេត្តកណ្ដាល​ព្រោះ​នាង​កើតទុក្ខ​មិន​សុខចិត្ត​អំពី​ទង្វើ​របស់​ព្រះសង្ឃ​អង្គ​នោះ គ្មាន​ការទទួលខុសត្រូវ​។​ ជាមួយគ្នា​នោះ កាល​នាង​អាយុ​១៣​ឆ្នាំ​ត្រូវបាន​ព្រះសង្ឃ​សូត្រ​ស្ដាំ​ព្រះនាម លន់ សុវណ្ណ​ដា គ​ង្គ​នៅ​វត្ត​ស្វាយជ្រុំ​ចាប់រំលោភ​នាង​បានសម្រេច​ក្នុង​កុដិ​ម្ដង​។​រួច​ក៏​ប្រើ​ពាក្យសម្ដី​ផ្អែមល្ហែម​លួងលោម​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា អស់​រយៈពេល​៥​ឆ្នាំ​និង​បាន​”​រំលូតកូន​ម្ដង​”​។​

ចុងក្រោយ​ព្រះសង្ឃ​មិន​ព្រម​សឹក​ចូល​ដណ្ដឹង​នាង​ហើយ​ប្រុង​ដោះដៃ​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ដាក់ពាក្យ​ប្ដឹង​តែម្តង​។​​នេះ​ជាថ្មី​ម្ដងទៀត​រឿងអាស្រូវ​បានកើត​ឡើង​នៅ​វត្ត​”​ស្វាយជ្រុំ​” ក្នុងភូមិ​ស្វាយជ្រុំ​ឃុំ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​នៅពេលដែល ព្រះសង្ឃ​ព្រះនាម លន់ សុវណ្ណ​ដា គ្រូសូត្រស្ដាំ​នៅ​”​វត្ត​ស្វាយជ្រុំ​” បាន​រង​បណ្ដឹង ពី​នារី​រងគ្រោះ​ឈ្មោះ ស​. ច​. ឆ​.​វ អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្វាយជ្រុំ​ឃុំ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​។​

ទាក់ទិន​បណ្ដឹង​មួយ​នេះ​ត្រូវបាន ចៅអធិការ​វត្ត និង​លោក​គ្រូសូត្រស្ដាំ​បដិសេធ​។​

​ស្ដ្រី​រងគ្រោះ​បានលើកឡើង​ថា កាល​ឆ្នាំ​២០១៣​នាង​ជា​សិស្ស​ថ្នាក់​ទី​៧ នៅ​”​អនុវិទ្យាល័យ​ស្វាយជ្រុំ​”​ដែលមាន​ទីតាំង​នៅជាប់​វត្ត ។​នៅ​មុនពេល​កើតហេតុ​ព្រះសង្ឃ​សូត្រ​ស្ដាំ​ព្រះនាម លន់ សុវណ្ណ​ដា បាន​ហៅ​នាង​ឲ្យ​ទិញ បបរ​យក​ឲ្យ​ដល់​ក្នុង​កុដិ ។​

នៅពេល​ព្រះសង្ឃ​ឆាន់ បបរ​រួច​បាន​បិទទ្វារ​ចាប់រំលោភ​នាង​បានសម្រេច​។​ក្រោយពេល​រំលោភ​រួច​ព្រះអង្គ​បាន​លួង​លោមនាង​ដោយ​ប្រើ​សង្ឃដីការ​ផ្អែមល្ហែម ថា​ស្រលាញ់​និង​ទទួលខុសត្រូវ ហើយ​កុំ​ឲ្យ​គេ​ដឹង​។ លុះ​រយៈពេល​ក្រោយមក​ក៏មាន​ទំនាក់ទំនង​ស្នេហា ជាមួយគ្នា​ស្អិតរ​មួ​ត ណាត់​ដេក​ជាមួយគ្នា​រាប់រយ​ដង រហូតដល់​ឆ្នាំ​២០១៥​នាង​មាន​ផ្ទៃពោះ​។

​ព្រះអង្គ​បាន​ឲ្យ​មិត្តភក្តិ​ព្រះអង្គ​ម្នាក់​ជូន​នាង​ទៅ​រំលូតកូន​ចេញ​នៅ​ភ្នំពេញ​។​នៅ​ដំណាក់​កាលណោះ​ស្នេហា​មួយ​នេះ​កាន់តែ​ស្និត​ស្នាល​ដោយ​ទំនាក់ទំនង​គ្នា រាល់ថ្ងៃ​តាមរយៈ​ឆាត​ហ្វេ​ក​ប៊ុ​ក​ទៅវិញទៅមក​។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៧​ស្នេហា​មួយ​នេះ​ហាក់​មាន​ភាព​រកាំរ​កុះ ខណៈ​នាង​រអ៊ូរទាំ​ថា ហេតុ​អី​លោក​បង មិន​ព្រម​សឹក​មក​ចូល​ស្ដីដណ្ដឹង​ខ្ញុ​?​ម្ដេច​បាន​ចេះតែ​លើក​ពេល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​រហូត​ចឹ​ង​? ព្រះសង្ឃ លន់ សុវណ្ណ​ដា បាន​បកស្រាយ​ប្រាប់​នាង​ដដែលៗ​ថា ចាំ​ឆ្នាំក្រោយ​ទៅ នាង​ស្ដាប់​ឡើង​ជ្រេញ​ត្រចៀក​ហើយ​។

លុះដល់​ដើមឆ្នាំ​២០១៨ នេះ​នាង​បានទទួល​ដំណឹង​ថា ព្រះអង្គ​មិន សឹក​យក​នាង​ទេ ហើយ​ទូរស័ព្ទ ក៏​តេ​មិន​លើក ប្លែក​ខុស​មុន​ហាក់បីដូច​ចង់​ដោះដៃ​។​ទើប​នាង​សម្រេច​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ​តែម្ដង​ព្រោះ​នាង​មានការ​ឈឺចាប់​នឹង​ទង្វើ​របស់​ព្រះអង្គ​ដែល​គ្មាន​ការទទួលខុសត្រូវ និង​ខ្លាច​ព្រះអង្គ​ធ្វើបាប​នារី​ផ្សេងៗ​ដូចជា​រូបនាង​។​

​ជុំវិញ​ការលើកឡើង​ខាងលើ ត្រូវបាន​ចៅអធិការ​”​វត្ត​ស្វាយជ្រុំ​”​ព្រះនាម លន់ សុគន្ធា មាន​សង្ឃដីកា​រថា “​នេះ​ជា​រឿង​មិន​ពិត​ទេ ដោយ​ខាង​ស្រី​ចង់បាន​លុយ​និង​បង្ខូចឈ្មោះ​ព្រះសង្ឃ ដោយ​ព្រះអង្គ បញ្ជាក់ថា​នេះ​ជា​រឿង​ហ្វេ​ក​ប៊ុ​ក​សម័យ​ហ្វេ​ក​ប៊ុ​ក​”​។

កាល​ចាប់ខ្លួន​លោក​នេន​មុន​នោះ គឺ​នេន​លែង​គ​ង្គ​នៅ​វត្ត​នេះហើយ​បែរជា​សមត្ថកិច្ច​ហៅ​គ្នា​មក​ចាប់​។​រីឯ​ចំពោះ​ព្រះ​គ្រូសូត្រស្ដាំ លន់ សុវណ្ណ​ដា​បាន​ឲ្យ​ដឹងថា​”​កុំទៅ​ជឿ​គេ​អី​នេះ​ជា​រឿង​មិន​ពិត​លាប​ពណ៌​ច្រណែន​ឈ្នា​និ​ស​តែប៉ុណ្ណោះ​ពេលនេះ​អាត្មា​នៅ​ឆ្ងាយ​បាន​ហើយ​ចំរើនពរ​”​ ៕

 

Loading...