នារី​ម្នាក់ បើក​ម៉ូតូ​លឿន ជ្រុល​ទៅបុក​បង្គោល ចំណាំង​ផ្លាត​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​

ស្វាយរៀងៈ នារី​ម្នាក់ បាន​ម៉ូតូ​លឿន​ជ្រុល ទៅបុក​បង្គោល​ចំណាំង​ផ្លាត​ផ្លូវ ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ ៣១៤D ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨-១៩ នៅក្នុង​ភូមិ ត្រពាំង​ត្រាវ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​នគរបាល​ស្រុក បានឱ្យដឹងថាៈ នារី​ដែល​ស្លាប់ ឈ្មោះ ហៀ​ង ដា​នី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​រោទ៍ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ។ តាម​សាក្សី បានឱ្យដឹងថាៈ មុន​កើតហេតុ នារី​រងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស ពាក់​ផ្លាកលេខ ស្វាយរៀង ១Q៤៦៦៨ លើផ្លូវ​ជាតិ​លេខ ៣១៤D ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង​។ លុះ​មកដល់​ផ្លូវ​កោង ក៏​រេ​ចង្កូត​ទៅបុក​បង្គោល ចំណាំង​ផ្លាត​ផ្លូវ ពេញទំហឹង ។

​ក្រោយ​កើតហេតុ អ្នកភូមិ បាន​រាយការណ៍ ទៅ​សមត្ថកិច្ច និង​ក្រុមគ្រួសារ បញ្ជូន​នារី​រងគ្រោះ ទៅដល់​មន្ទីរពេទ្យ ខេត្តស្វាយរៀង ប៉ុន្តែ​ជា​អកុសល នារី​រងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន សព​បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

Loading...