នារី​វ័យ​១៨​ឆ្នាំ ម្នាក់ មក​លោតទឹក​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ដោយសារ​ខូចចិត្ត រឿង​ម្ដាយ ទទួលមរណភាព​

ភ្នំពេញ​៖ នារី​វ័យ​១៨​ឆ្នាំ​ម្នាក់ ខូចចិត្ត​រឿង​ម្តាយ​ស្លាប់ចោល បានសម្រេច​ចិត្ត មក​លោតទឹក​សម្លាប់ខ្លួន លើ​ស្ពាន​ជ្រោយចង្វា មិត្តភាព​កម្ពុជា ជប៉ុន តែ​មិនបាន​សម្រេច ដោយសារ​សមត្ថកិច្ច ធ្វើការ​រារាំង​ទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៣ និង ២០ នាទី រសៀល ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ចំណុច​ស្ពាន​ជ្រោយចង្វា មិត្តភាព​កម្ពុជា ជប៉ុន ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នារី​ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត បាន​ប្រាប់​ឱ្យដឹងថា នាង​មានឈ្មោះ ជឿន ជិម មានស្រុកកំណើតនៅ​ខេត្តព្រះវិហារ សព្វថ្ងៃ បម្រើ​ការងារ ជា​កម្មការិនី​រោងចក្រ​មួយកន្លែងនៅ​បែក​ចាន ។ មូលហេតុដែល​ឈានដល់​ការសម្រេចចិត្ត មក​លោតទឹក​សម្លាប់ខ្លួន​នេះ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ម្ដាយបង្កើត បានទទួល​មរណភាព កាលពី​ម្សិលមិញ ចោល​គាត់​ថែមទាំង មិនអាច​ទៅធ្វើ​បុណ្យ ដើម្បី​សងគុណ​ម្ដាយ ជា​លើកចុងក្រោយ បាន ព្រោះ​រាជធានី​ភ្នំពេញ ទៅ​ព្រះវិហារ គ្មាន​រថយន្តឈ្នួល​នោះទេ គិត​អ្វី​មិន​ចេញ ទើប​សម្រេចចិត្ត ហៅ​កង់​បី​ឥណ្ឌា ជិះ​ពី​បែក​ចាន មក​លោតទឹក​លើ ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​សមត្ថកិច្ច មកជួយ​រារាំង រួច​ហៅ​ចុះមក​គល់ស្ពាន​វិញ​តែម្ដង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក មក​សួរនាំ​ក្មេងស្រី ខាងលើ​មក​ពន្យល់ រួច​រក​លេខ​មិត្តភក្ដិ បងប្អូន ដើម្បី​ទំនាក់ទំនង មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​៕

Loading...