នាវាចម្បាំង​អាមេរិក​២​គ្រឿង បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់

​គេបានរាយការណ៍ថា នាវាចម្បាំង​អាមេរិក​២​គ្រឿង បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍​ នៅក្នុង​ចំណាត់ការ​មួយ​ដែល​ទំនងជា​ធ្វើអោយ​អ្នក​នៅ​កោះ​សេរីនិយម​នេះ​គិតថា​ជា​​សញ្ញា​នៃ​ការគាំទ្រ​ពី​អាមេរិកនោះ ​។​

​ការបង្ហាញ​វត្តមាន​នាវាចម្បាំង​នៅ​ដែនទឹក​ដែល​ចិននេះ មុខជា​នឹង​បង្ក​ភាព​តានតឹង​ជាមួយ​ចិន​បន្ថែម​ខណៈ​ប្រទេស​ទាំង​២​កំពុង​ពាក់មុខយក្ស​ដាក់គ្នា​​ដោយសារតែ​ជម្លោះ​វាយ​ពន្ធ​លើ​ទំ​និង​ផង​គ្នា​ទៅវិញទៅមក​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់បញ្ជាក់ថា នាវា​ទាំង​២​បានបង្ហាញ​ខ្លួន​ក្នុង​រ៉ា​ដា​ក្នុងពេល​ធ្វើដំណើរ​ទៅ​ទិស​ឦ​សាន្ត តែ​ទោះជា​យ៉ាងណា យោធា​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។​

​ចិន​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​និង​ជា​បញ្ហា​សំខាន់បំផុត​មួយ​នៅក្នុង​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាមួយ​អាមេរិក ​។​

​មន្ត្រី​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ថា ដំណើរ​របស់​នាវា​ទាំងពីរ​ត្រូវបាន​រៀបចំ​ទុក ​៕

 

Loading...