នាវាទេសចរណ៍មួយគ្រឿងដឹកមនុស្សជាង១ពាន់នាក់ចូលចតកំពង់ផែព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កប៉ាល់ទេសចរណ៍បរទេសមួយគ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា កប៉ាល់ទេសចរណ៍បរទេសមួយគ្រឿងនេះ មានដឹកមនុស្សសរូប១២៣៣នាក់ ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។

មន្ត្រីប៉ូលីសច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុឲ្យដឹងថា ក្រៅពីអ្នកទេសចរណ៍ នៅលេីកប៉ាល់នេះ មានក្រុមនាវឹកសរុបចំនួន៦២០នាក់ផ្សេងទៀត និងមានដំណេីរមកពីប្រទេសថៃ ចូលមកកម្ពុជារួចចាកចេញបន្តទៅកាន់ប្រទេសផ្សេងទៀត នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ៕

a as ss

Loading...