នាំខ្លួនជនសង្ស័យទៅធ្វើត្រាប់សកម្មភាពរឹតកសម្លាប់សង្សារបោះចោលក្នុងគំនរសំរាម

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលបាននាំជនសង្ស័យ ករណីយកខ្សែកាបូបរឹតកសង្សារ រហូតសន្លប់ ហើយស្មានថាស្លាប់ ដឹកនាងមកចោលនៅគំនរសំរាម ដោយខឹងសុំបែក តែនាងមិនព្រមបែកដូចបំណង ត្រូវបាន នាំខ្លួនមកធ្វើត្រាប់អំពីសកកម្មភាពឡើងវិញ។

ជនសង្ស័យ ឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ ​ជាជាង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​ នៅ​ស្រុក​កោះ​ញែក និងមានទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុ​ង ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ដែល​ជាស​ង្សា​រនឹង​គ្នា​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។ នារីរងគ្រោះ​ឈ្មោះ​ ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​ មនោ​រម្យ ខេត្តមណ្ឌលគិរី។

ដើមចមដំបូង នៅព្រលប់ថ្ងៃទី៦ ខែឧសភា ជនសង្ស័យបានជិះម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ហើយជនសង្ស័យក៏ សុំបែកពីនាង តែជនរងគ្រោះមិនព្រមក៏ឈ្លោះប្រកែកគ្នា ។ លុះដល់ម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនារីរងគ្រោះថា​ ចាំខ្លួនបាត់ឈឺពោះសិន ភ្លាមនោះជនសង្ស័យ ក៏បានយកខ្សែកាបូបប្រវែង៥៤សង់ទីម៉ែត្រ រឹតកជនរងគ្រោះ ឲ្យផ្កាប់មុខទៅនឹងដី រហូតសន្លប់បាត់ឈឹង។ ជនសង្ស័យស្មានថា នាងស្លាប់ហើយ ក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

លុះពេលនាងដឹងខ្លួនស្រវេស្រវ៉ាដើរមកប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៕

Loading...