នាំខ្លួនស្ត្រីមេកន្ទុយលេខប្រចាំភូមិ០៥នាក់ទៅតុលាការ

ខេត្តក្រចេះ៖ ស្ត្រីក្មេងចាស់ចំនួន៥នាក់ ដែលសមត្ថកិច្ចកំណត់ថាជាមុខសញ្ញាមេ កន្ទុយលេខ ដុះស្លែរប្រចាំភូមិមួយចំនួនក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ត្រូវបង្ក្រាបបាននិង បន្តនាំខ្លួនទៅតុលាការដើម្បីធ្វើនិតិវិធីនៅថ្ងៃទី១៧ ខែកុម្ភៈ។
នគរបាលព្រហ្មទណ្ឌឲ្យដឹងថា សមត្ថកិច្ចក្រោមការដឹកនាំពីសំណាក់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានឆ្មក់បង្ក្រាបមេកន្ទុយលេខ ប្រចាំតាមភូមិបានចំនួន០៥នាក់ នៅឃុំស្វាយជ្រះ ស្រុកស្នួល និងក៏បានដកហូតប្រមូល បានសម្ភារៈសម្រាប់បម្រើឲ្យល្បែងកន្ទុយលេខបានមូយចំនួនធំ។ ការឃាត់ខ្លួន មេកន្ទុយលេខចំនួន០៥នាក់ និងបានចាត់បញ្ជូនទៅតុលារដើម្បីបំពេញ នីតិវិធីដែលបានធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ របស់សមត្ថកិច្ចក្រោមការដឹកនាំពី ស្ថាប័នអយ្យការ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពលើកទីមួយរបស់សមត្ថកិច្ចខេត្ត ក្រចេះ លើវិធាន និងចំណាត់ការក្តៅក្នុងសកម្មភាពបង្ក្រាបល្បែងស៊ីសង់កន្ទុយលេខដែល កំពុងតែរីករាលដាលនៅតាមមូលដ្ឋាន គួរឲ្យព្រួយបារម្ភនេះ ហើយការមានចំណាត់ការរបស់សមត្ថកិច្ច ទៅលើស្ត្រីជាក្រុមមេឆ្នោត បានធ្វើឲ្យ សាធារណៈជនសម្តែងការគាំទ្ររ និងសាទរលើវិធានការមួយនេះ។
កន្លងនៅរាល់វេទិការសាធារណៈស្តីពីការពិគ្រោះយោបល់រវាងអាជ្ញាធរ ជាមួយ និងពលរដ្ឋ លើការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន គឺពលរដ្ឋតែងតែលើកយកពីបញ្ហាល្បែងស៊ីសង់កន្ទុយលេខ ដែលកំពុងតែរីកដុះដាលនៅ ភូមិ-ឃុំគ្រប់ច្រកល្ហក និងទទូចឲ្យអាជ្ញាធរមានវិធានការបង្ក្រាបទប់ស្កាត់។ ដោយពួកគាត់ បារម្ភ លើសុខសុវត្ថិភាពក្នុងភូមិ-ឃុំ ដោយអំពើរចោររកម្មលួចឆក់ប្លន់ ដែលនិងអាចកើត មានឡើង ក៏ព្រោះតែបណ្តាលមកពីការបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង់បែបនេះ។
នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបង្ហាញអត្តសញ្ញាណមេល្បែងកន្ទុយលេខ សុទ្ធសឹងជាស្ត្រីទាំង៥នាក់នេះ មាន១.ឈ្មោះ ណែវ ម៉ារីណា អាយ១៤ឆ្នាំ ទី២.ឈ្មោះ វ៉ាន់ សំអាត អាយុ៣៤ឆ្នាំ ទី៣.ឈ្មោះ សេង សោភ័ណ្ឌ អាយុ៣១ឆ្នាំ ទី៤.ឈ្មោះ វង់ ដាវី អាយុ៣៨ឆ្នាំ និងទី៥.ឈ្មោះ គឹប សុម៉ារី អាយ២៨ឆ្នាំ ពួកគេទាំង៥នាក់ មានទីលំនៅភូមិ ផ្សេងគ្នា ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល។
បើទោះជាបែបណាបើតាមការបញ្ជាក់ពីលោក គុណ សោភណ្ឌ នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រោយបញ្ជប់ការសាកសួររបស់តុលាការ ទៅលើស្ត្រី ក្មេងចាស់ទាំង៥នាក់ ជាមេកន្ទុយលេខទាំងនេះគឺតុលាការអាចអនុញ្ញាតឲ្យ ត្រលប់ទៅផ្ទះ វិញ ក្រោយពីមានវិធាការលើកិច្ចសន្យាឲ្យពួកគេបញ្ឈប់របររកស៊ីខុសច្បាប់ នេះ។ លោកបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺដើម្បីយកមកសាកសួរ ស្វែងរកមុខសញ្ញាមេខ្លោងស៊ីសង់ធំ នៅពីក្រោយ ខ្នងរបស់ពួកគេទាំង៥នាក់នេះតែប៉ុណ្ណោះ៕

IMG-45

Loading...

Leave a Reply

Your email address will not be published. Required fields are marked *