នាំគា្នដើរចេញពីក្លឹបកម្សាន្ត ត្រូវចោរប្លន់យកទូរស័ព្ទដៃសាំសុង១គ្រឿងបាត់

ភ្នំពេញ ៖ ដើរចេញពីក្លឹបCool ត្រូវជនសង្ស័យ៣នាក់ភ្ជង់ប្លន់យកទូរស័ព្ទsamsung Galaxy not ១គ្រឿងបានសំរេច កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ខែសីហា២០១៥ ជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវលេខ២៧១សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ ហែម កំសត់ អាយុ១៨ឆ្នាំ មុខរបបជាងផ្សារឆាត់ ស្នាក់នៅម្តុំផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុពួកគេដើរចេញពីក្លឹបCool មានគ្នា៥នាក់ គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅ ខណៈពេលដើរមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកដល់ដកដាវភ្ជង់ជនរងគ្រោះប្លន់យកទូរស័ព្ទដៃម៉ាកsamsung Galaxy not ១គ្រឿងយកទៅបាត់ ។ ក្រោយពេលកើតហេតុជនរងគ្រោះអត់ស្គាល់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវក៏មិនបានទៅដាក់ពាក្យបណ្តឹងដែរ ក៏បានដើរត្រឡប់ទៅផ្ទះវិញ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *