នាំគា្នបើកម៉ូតូចេញពីក្លឹបកំសាន្តរំលងអាធ្រាត ត្រូវគេតាមបាញ់ប្លន់យកម៉ូតូរបួសស្លាប់មា្នក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតខណពេលដឺកបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីរងរបួសធ្ងន់ដោយសាតែជនប្រដាប់អាវុធមិនស្គាល់មុខបាញ់ ត្រូវក្រោមដោះខាងស្តាំប្លន់យកម៉ូតូគេចខ្លួនបាត់ ។ ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវលេខ៥២៨កែងនិងផ្លូវលេខ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើលកលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ខែធ្នូ២០១៥នេះ ។
សពជនរងគ្រោះមានឈ្មោះ ថានណាឌុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់បឹងកក់១ខណ្ឌទួលគោក ស្រុកកំណើតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ ជាអ្នកបើកម៉ូតូតែមិនមែនជាម្ចាស់ម៉ូតូទេ ។ ជនរងគ្រោះដែលអង្គុយនៅកណ្តាលមានឈ្មោះសល់ វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួស ជុសរថយន្ត ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០០៦ឡើងតែម២០១៣ មិនចាំស្លាកលេខជិះគ្នា៣នាក់។
ប្រភពពត៌មានពីជនរងគ្រោះដែលអង្គុយនៅកណ្តាលបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ១ម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាក ស្កុកពី ពណ៌ស នាំគ្នាចូលទៅលេងក្លឹបកមសាន្ត ។ ដល់ម៉ោងកើតហេតុបាននាំគ្នាចេញពីក្លឹបគោលបំណងជិះម៉ូតូដើរលេងបន្តទៀតដោយ ធ្វើដំណើរតាមផ្លូវលេខ៥២៨ពីកើតទៅលិចមកដល់ចំណុចផ្លូវកែង៦០៨ ក៏បានជួបនឹងក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រហែលជា៦នាក់ទៅ៧នាក់ជិះ ម៉ូតូ៣គ្រឿងម៉ាកស្មាស ស៊ុយ ហ៊្សូគីលែត និងស្កុកពី ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពបាញ់១គ្រាប់ប្លន់យកម៉ូតូតែ មិនមានរងរបួសទើបជនសង្ស័យព្យាយាមជិះដេញតាមបាញ់មួយគ្រាប់ទៀត បណ្តាលឲ្យ រងរបួសជនរងគ្រោះជាអ្នកបើកម៉ូតូរងរបួសក្រោមដោះខាងស្តាំធ្ងន់ធ្ងរធ្វើឲ្យ ដួលម៉ូតូជនសង្ស័យប្លន់យកទៅបាត់ដោយសុវត្ថិភាព ចំណែកអ្នកអង្គុយក្រោយដែលជាម្ចាស់ម៉ូតូភ័យពេកបានរត់ គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតបានមកដល់ដឹក ជនរងគ្រោះយកទៅព្យាបាល ជាអកុសលដោយស្ថានភាពធ្ងន់ធ្ងរពេកពេលបញ្ជូនដល់មន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់។ សពត្រូវបានម្តាយដែលយំសោកស្តាយស្រណោះកូនដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

2015_12_09_08_48_29_1

2015_12_09_08_48_29_3

2015_12_09_08_48_29_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *