នាំគា្នពីរនាក់បងប្អូនត្រឡប់មកពីទិញបារីជក់ ត្រូវគេវាយប្លន់យកកាបូបលុយនិងទូរស័ព្ទដៃ

ភ្នំពេញ ៖ ២នាក់បងប្អូនមកពីទិញបារីជក់ ត្រូវជនមួយក្រុមវាយប្លន់យកទូរស័ព្ទដៃមួយគ្រឿងនិង កាបូបបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង៤០រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូតាមផ្លូវបេតុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ អ៊ុល ចាន់រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីអង្គភាពដោះមីន CMAC ស្នាក់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានដើរមកពីទិញបារីជក់មកជិត ដល់មុខផ្ទះហើយស្រាប់តែប្រទះជនសង្ស័យ មួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយដំបងនិងដុំថ្ម ស្ទុះមកវាយជនរងគ្រោះម្នាក់ បែកក្បាលដេកដួលនៅនិងមុខផ្ទះជនរងគ្រោះតែម្តង ចំណែកបងប្រុសរងរបួសស្រាលបាន រត់ទៅប្តឹងនគរបាលប៉ុស្តិ៍២៤ម៉ោងនៅក្បែរនោះស្របពេលដែលជនសង្ស័យកំពុងតែព្រួត វាយជនរងគ្រោះដេកដួលនោះស្រាប់តែមានបុរសម្នាក់បើករថយន្ត LEXUS RX300 មកដល់ឃើញដូច្នេះបានស៊ីផ្លេ និងស្រែកអោយផ្អើលដល់ជនល្មើសនាំគ្នារត់បាត់ស្រមោល។
ប្រភពព័ត៌មានពីជនរងគ្រោះវិញបានឲ្យដឹងថា មុនពេលកើតហេតុពួកគេទាំង២នាក់បងប្អូន ទើបនឹងមកពីទិញបារីជក់ដើរមកដល់ចំណុចខាងលើជិតដល់ផ្ទះហើយស្រាប់ តែឃើញជនសង្ស័យ៤នាក់រូបគេគ្រាន់តែក្រឡេកភ្នែកមើលទៅក៏ត្រូវជនសង្ស័យម្នាក់រត់មកវាយរួមជា មួយបក្សពួកព្រួតវាយជនរងគ្រោះរងរបួសធ្ងន់ហើយយកកាបូបលុយនិងទូរស័ព្ទ ចំណែកជនរង គ្រោះជាបងរងរបួសស្រាលបានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍២៤ម៉ោងនៅក្បែរនោះនាំ សមត្ថកិច្ចទៅរកឃើញតែប្អូនប្រុសដេកដួលនៅមុខផ្ទះរបស់ខ្លួនឯង ចំណែកជនសង្ស័យរត់ គេចខ្លួនអស់ ។ ជនរងគ្រោះបានអះអាងថាជនសង្ស័យសុទ្ធតែជាអ្នកស្នាក់នៅក្បែរកន្លែង កើតហេតុ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទាក់ទៅរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ កងពលតូច ង៧០ មកដឹកយកទៅមន្ទីពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ចំណុចខាងលើតែងតែកើតហេតុករណីវាយប្លន់យកទ្រព្យជាញឹកញាប់ សមត្ថកិច្ចមិនដែលចាប់បានជនសង្ស័យទេ ៕

2015_12_02_09_57_46

2015_12_02_09_57_46_1

2015_12_02_09_57_46_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *