នាំជនសង្ស័យចាប់ជំរឹតក្មេងប្រុសអាយុ១០ឆ្នាំ ទៅបង្ហាញកន្លែងបង្ខាំងទុកក្នុងសង្កាត់ចោមចៅ

ភ្នំពេញ ៖ បុរសជាជនសង្ស័យចាប់បង្ខាំងក្មេងប្រុសអាយុ១០ឆ្នាំ ដើម្បីជំរឹតទាប្រាក់ពីក្រុមគ្រួសារឪពុកម្តាយមា្នក់ ដែលប្រព្រឹត្តឡើងនៅចំណុចសាលា(បឋមសិក្សាបចេ្ចកវិទ្យាសម្តេចឪ) ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦។ បានត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ហសការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ នាំខ្លួនទៅឱ្យចង្អុលបង្ហាញ ទីតាំងចាប់បង្ខាំងក្មេងប្រុស(ជនរងគ្រោះ)ទុក នៅក្នុងបន្ទប់លេខ៤ ផ្ទះជួល ក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ កុម្ភ:២០១៦នេះ ។
បុរសជាជនសង្ស័យចាប់បង្ខាំង ក្មេងប្រុស ដើម្បីជំរឹតទាប្រាក់ពីក្រុមគ្រួសារឪពុកម្តាយ ដែលត្រូវឃាត់ខ្លួននាំទៅឱ្យចង្អុលបង្ហាញទីតាំងម្នាក់នោះ ឈ្មោះសួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯក្មេងប្រុសជនរងគ្រោះ ដែលរងអំពើចាប់ជំរឹតនេះ ឈ្មោះតាំង សុហរទ័យ អាយុ១០ឆ្នាំ ជាសិស្សសាលា(បឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ) ក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ។ ត្រូវជាបង្កើតរបស់លោកឧត្តមសេនីយ៍សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានឪពុកឈ្មោះតាំង សង្គម អាយុ៣៩ឆ្នាំ មុខរបរស្មូនរូប ម្តាយឈ្មោះម៉ូវ រម្យទម្យ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថក្នុងកិច្ចប្រតិបត្តិការណ៏បង្ក្រាបឱ្យដឹងថា ការនាំខ្លួនជនសង្ស័យប្រព្រឹត្តទៅឱ្យចង្អុលបង្ហាញ ទីតាំងចាប់បង្ខាំងក្មេងប្រុស(ជនរងគ្រោះ)ទុកនេះ ។ គឺធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ចាម -តាកែវ-អាវុធហត្ថ និងកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស ខណ្ឌដង្កោ ។ សហការណ៏គា្នដាក់ពង្រាយកម្លាំងតាមសា្ទក់ឃ្លាំមើល រហូតដល់ប្រទះឃើញជនសង្ស័យ នៅក្នុងមូលដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ហើយព័ទ្ធចាប់បានរួមជាមួយ ។ ម៉ូតូម៉ាក(ហុងដា) សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-4254មួយគ្រឿង ប្រាក់៤២៥០០រៀល និងលុយចំនួន២លានរៀលទៀត ដែលជារបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះផងដែរ ។ នៅចំណុចវាលស្រែ មុខការ៉ាសាំង PTT ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីវេលាម៉ោង៥និង២០នាទី លា្ងចថ្ងៃទី១៧ កុម្ភ: ឆ្នាំ២០១៦ ។
ក្រោយពេលបញ្ចប់ការនាំទៅចង្អុលបង្ហាញទីតាំង និងរំដោះយកក្មេងប្រុសរងគ្រោះដែលរងការបង្ខាំងរយះពេល៣ថ្ងៃ។ បុរសជនសង្ស័យត្រូវបាន នាំខ្លួនបន្តទៅធ្វើការសាកសួរ នៅទីបញ្ជាករដា្ឋនកងរាជអាវុធហត្ថខេត្តកណ្តាលវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ។

IMG-2

OIMG-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *